Connect with us

ព័ត៌មានជាតិ

អនុ​ប្រធានវិទ្យុអាស៊ីសេរី​ សង្ស័យ​​កើត​ជំងឺកាចសាហាវ

បានផុស

នៅ

អនុប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ ដែលពេលនេះ កំពុងរស់នៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិកនោះ ត្រូវបានសង្ស័យ​ថា កើតជំងឺកាចសាហាវ តែមិនដឹង​ជំងឺអ្វី​ឡើយ។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជុន ច័ន្ទបុត្រ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃទី០៧ ខែមេសា នេះថា “ខ្ញុំ​មិន​លាក់បាំងទេ ក្នុង​ការ​ប្រយុទ្ធ​តតាំង​នឹងជំងឺ​កាច​សាហាវ ខ្ញុំ​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​កំសត់​ស្រក់​ទឹក​ភ្នែក​ម្តង​ម្កាល​ដែរ តែ​ខ្ញុំ​មិន​ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្តី​សង្ឃឹម​ម្តង​ណា​ឡើយ”។

តាមរយៈសារខាងលើមាន​ការសន្និដ្ឋានថា លោកកំពុង​កើត​ជំងឺ ខណៈអ្នក​ប្រើ​ប្រាស់បណ្តាញសង្គម​មួយផ្ញើ​សារឱ្យ​ឆាប់ជា។ កន្លង​មក​​លោកធ្លាប់ប្រកាសថា លោកកើត​ជំងឺមហារីកបំពង់ក​។

សូមបញ្ជាក់ថា លោក ជុន ច័ន្ទបុត្រ ដែលបច្ចុប្បន្ន ជាអ្នកអត្ថាធិប្បាយរបស់វិទ្យុអាស៊ីសេរី ប្រចាំនៅរដ្ឋធានី Washington នោះ តែងតែវាយប្រហារលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជាពិសេសការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ លោកជុន ច័ន្ទបុត្រ តែងតែវាយប្រហារមិនសំចៃមាត់លើ​រដ្ឋាភិបាល​ ខណៈនៅសហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩​មក​​ពេល​នេះ​មាន​ជិត ៦០ ម៉ឺន​នាក់ និង​អ្នក​ឆ្លងដល់​ទៅ ៣១ លាន​នាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម