Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ ការទទួលបាន​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​ចាក់​នាពេលនេះ គឺជា​ការគិតគូរ និង​យកចិត្ត​ទុក​ដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនងជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងថា ការទទួលបាន​វ៉ាក់សាំង​សម្រាប់ចាក់ជូនពលរដ្ឋ កងកម្លាំង​ប្រដាប់​អាវុ​ធ​ មន្ត្រីរាជការ​នៅ​ទូទាំងប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​មកនេះ គឺជា​ការគិតគូរ និង​យកចិត្ត​ទុក​ដាក់​ខ្ពស់ អំពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា តាមរយៈ ការស្នើសុំ និង​ការបញ្ជាទិញ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុងពេលដែល​ជំងឺ​កូ​វីដ​១៩ ដ៏​កាច​សាហាវ​នេះ​បាន​នឹង​កំពុង​រា​ត្បា​ត​យ៉ាងខ្លាំង​ដោយ​ឆក់យក​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​២០​នាក់​និង​ឆ្លង​ជាង​២០០០​នាក់​ហើយ​មកដល់​ត្រឹម​ថ្ងៃនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ និង​បុគ្គលិក​ជាប់កិច្ចសន្យា នៃ​ក្របខណ្ឌ​ក្រសួង ចំនួន ៧៨៧​នាក់ នា​ថ្ងៃ​ម្សិល​មុ​ិ​ញ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ។

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ង្លែ​ង​ថា ការទទួលបាន​វ៉ាក់សាំង​សម្រាក់​ចាក់​នាពេលនេះ គឺជា​ការគិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​អំពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា តាមរយៈ ការស្នើសុំ និង​ការបញ្ជាទិញ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុងពេលដែល​ជំងឺ​កូ​វីដ​១៩ បាន​នឹង​កំពុង​រា​ត្បា​ត​យ៉ាងខ្លាំង ស្របតាម​អា​នុ​សាសន៍​របស់​សម្តេច ដែល​បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​បញ្ជ្រាប​ការចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន ១​លាន​ដូ​ស ក្នុង​រយៈពេល ១​ខែ ។

​លោកជំទាវ​កិត្តិ​ដ​ង្គ​ហ​បណ្ឌិត​ក៏បាន​សំណូមពរ​ឲ្យ​អស់លោក លោកស្រី​ជា​មន្ត្រីរាជការ​ទាំងអស់​គ្នា​បន្ទាប់ពី​បានទទួល​វ៉ាក់សាំង​រួចហើយ ត្រូវ​បង្កើន​ការយកចិត្ត​ទុក្ខ​ដាក់​បន្ថែមទៀត ក្នុងការ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ក្រសួងសុខាភិបាល និង វិធានការណ៍​ដ៏​មុត​ស្រួច ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ និង មាន​ទឹកចិត្ត​ប្រកបដោយ​ព្រហ្មវិហារ​ធ៌​ម និង​ពោ​ពេញ​ទៅដោយ​ចិត្តសប្បុរស ។ សូម​ថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ​ពេទ្យ នៃ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស អនុគណៈកម្មការ​ចំពោះ កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្រុមការងារ​យុវជន​ក្រៅ​ប្រព័ន្ធ (​ក្រោម​ការ ចង្អុល បង្ហាញ​និង​ដឹកនាំ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប្រធាន​យុវជន​គណបក្ស ប្រជាជន​កម្ពុជា​) និង​ក្រុមហ៊ុន Royal Group ដែល​បាន​សម្របសម្រួល និង បំពេញភារកិច្ច​ដ៏​ថ្លៃថ្លា មកចាក់​វ៉ាក់សាំង​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​ក្នុង​ក្រសួង​នាពេលនេះ ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ក៏បាន គោរព​ជូនពរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​លោក លោកស្រី អ្នកនាង​កញ្ញា លោក​វេជ្ជបណ្ឌិត លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ ក្រុមការងារ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ទេវធីតា​ឆ្នាំ​ថ្មី ព្រះនាម ម​ណ្ឌា​ទេវី ជា​បុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម តាម​ជួយ​បីបាច់​ប្រោស​ព្រំ នាំមក ជូន​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ភាពត្រជាក់ត្រជុំ ក្សេមក្សាន្ត សុភមង្គល និង​វឌ្ឍនភាព ចាក​ផុតពី​ជំងឺ កូ​វីដ​១៩ និង​សូម​ប្រកបដោយ​ពុទ្ធពរ ទាំង​បួន ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម