Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤០នាក់ កំពុងបំពេញបេសកកម្មចាក់វ៉ាក់សាំងបង្ការជំងឺកូវីឌ១៩ នៅខេត្តកោះកុង

បានផុស

នៅ


អំឡុងពេលរីករាលដាលជំងឺកូវីឌ១៩ក្នុងសហគមន៍ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៤០នាក់ កំពុងបំពេញបេសកម្មមនុស្សធម៌ លើដំណើរការចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពលរដ្ឋ ព្រមទាំងបុគ្គលិកវិស័យឯកជននៅខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការមនុស្សធម៌ចាក់វ៉ាក់សាំងនៅខេត្តកោះកុង គឺធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម លេង ផាលី រដ្ឋលេខា​ធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯឧ ហ៊ុន ម៉ានី។

ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯឧ ហ៊ុន ម៉ានី ថ្លែងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២១ថា សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដនៅខេត្តកោះកុង មានគ្រូពេទ្យស្រីប្រុសចំនួន៤០នាក់ ហើយត្រូវបែង​ចែកក្រុមគ្រូពេទ្យជា៤ក្រុម ក្នុងបរិវេណសាខាកាកក្រហមកម្ពុជាខេត្ត ដោយឈរលើគោលជំហរស្ម័គ្រចិត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី។

ឯកឧត្ដមប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បន្ថែមទៀតថា គិតមកដល់ថ្ងៃនេះ រយៈពេល៣ថ្ងៃហើយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបាននឹងកំពុងបំពេញការងារយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ និង​បុគ្គលិកវិស័យឯកជនទូទាំងខេត្តកោះកុង។

ឯកឧត្តម លេង ផាលី សង្កាត់ធ្ងន់ដែរថា សកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកជាមួយ​នឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេសជាមោទនភាព និងជាឱកាសដល់គ្រូពេទ្យបានជួយដល់សេដ្ឋកិច្ចសង្គមជាតិ ជៀសវាងពីការឆ្លងរីករាលដាលជំងឺកូវីឌនេះទៅអនាគត។

ដូច្នេះឯកឧត្តម រំពឹងជឿកជាក់ថា កាងារសប្បុរសធម៌ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីឌ១៩ឱ្យបានជោគជ័យនៅក្នុងខេតកោះកុង ដ៏ដូចជាក្របខណ្ឌទូទាំងប្រទេស។ ២ថ្ងៃចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី៦ ខែមេសា ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តរបស់ឯឧ ហ៊ុន ម៉ានី បានចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋបានប្រមាណ​៣២១នាក់/ស្រី៧២ និងមិនអាចចាក់វ៉ាកសាំងបានព្រោះបញ្ហាសុខភាពមានចំនួន២៥នាក់។

ដោយឡែកអាជីវករ យុវជនក្លឹបបាល់ទាត់ និងតំណាងក្រុមហ៊ុនវិស័យឯកជននៅខេត្តកោះកុង ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីឌនៅពេលនេះ សុទ្ធតែបង្ហាញក្តីរីករាយពេលបានចាក់វ៉ាក់សាំងរួច។ ពួកគាត់ អះអាងថា ការមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីឌដោយឥតគិតថ្លៃនេះ គឺពួកគាត់ស្ម័គ្រចិត្តគ្មានការបង្ខិបង្ខំពីណាម្នាក់ទេ ពីព្រោះយល់ថាវ៉ាក់សាំងជាឱសថទិព្វធ្វើឱ្យរូបរាងកាយរួចផុតពីជំងឺកូវីឌ ខណៈបារម្ភពីការឆ្លងរីករាលដាលសព្វថ្ងៃ។

តំណាងពលរដ្ឋ យុវជន និងវិស័យឯកជននៅកោះកុង លើកឡើងថា ពួកគេងាយប្រឈមនឹងការឆ្លងជំងឺកូវីដណាស់ គ្រាបំពេញការងាររកស៊ីទទួលទានប្រចាំថ្ងៃ ពេលបានវ៉ាក់សាំងហើយពួកគាត់នឹងអាចរួចផុតពីការឆ្លងបានមួយកម្រិតធំ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម