Connect with us

ព័ត៌មានជាតិ

ផ្ទះ១៧ខ្នងនៅភូមិតាមាឃ ខេត្តកោះកុង រងការបំផ្លាញដោយខ្យល់កន្ត្រាក់

បានផុស

នៅ

អាជ្ញាធរស្រុកបុទុមសាគរ អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះបណ្តាលមកពីខ្យល់កន្ត្រាក់បោកបក់នាំឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន១៧ខ្នង នៅស្រុកបុទុមសាគរ ខេត្តកោះកុង។ គ្រោះធម្មជាតិបណ្តោយឱ្យខូចខាតលំនៅដ្ឋាន និងមានពលរដ្ឋម្នាក់រងរបួសនេះកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី៦ ខែមេសា ២០២១ ស្ថិតនៅក្នុងភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីទទួលដំណឹងពីគ្រោះមហន្តរាយខ្យល់កន្ត្រាក់នេះភ្លាម លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ ព្រឹកថ្ងៃទី០៧ ខែមេសានេះ បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនាំយកជំនួយឧបត្តម្ភមនុស្សធម៌ចែកជូនក្រុមពលរដ្ឋរងគ្រោះទាំង១៧ខ្នងផ្ទះ ដែលរងខូចខាតព្រោះតែអំណាយខ្យល់កន្ត្រាក់រដូវប្រាំង។

លោកអភិបាលស្រុកបូទុមសាគរ អរគុណ និងបន្តអំពាវនាវដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅមូលដ្ឋានខាងលើនេះ សូមទាក់ទងទៅ អាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកបុទុមសាគរជាបន្ទាន់ រាល់ករណីជួបគ្រោះអាសន្នដោយប្រការណាមួយបន្ថែមទៀត ដើម្បីឲ្យអាជ្ញាធរភូមិឃុំស្រុក ចុះជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។

ទាក់ទិននឹងបញ្ហាជំងឺកូវីឌ១៩ លោក ហាក់ ឡេង ក៏បានណែនាំដល់ពលរដ្ឋ បន្តថែរក្សាអនាម័យ សុខភាពជាប្រចាំ ដោយហេតុថាលំហូរនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅតែជាក្តីព្រួយបារម្ភរបស់យើងទាំងអស់គ្នា តាមរយៈអនុវត្តតាមវិធាន ៣កុំ ៣កាពារ និង២ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងស្រុក។

ពលរដ្ឋរស់នៅតាមដៃព្រែកនានាក្នុងខេត្ត ភាគច្រើនងាយរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិណាស់អំឡុងពេលរដូវវស្សា ដូច្នេះលោកអភិបាលស្រុក នៅតែទាមទារឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច៕

  អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម