Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បន្ទាន់ ​១៤​កន្លែង ត្រូវបាន​រៀបចំឡើង​ក្រោម​ការគាំទ្រ​ពី​មូលនិធិ​ទឹកប្រាក់​១​លាន​ដុល្លារ ដើម្បី​ប្រឆាំង​កូ​វីដ​១៩ របស់ Smart Axiata

បានផុស

នៅ

​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធិភាព និង​ភាព​ឆាប់រហ័ស​នៃប្រតិបត្តិ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន Smart Axiata បាន​សហការ​ជាមួយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​គាំទ្រ​សាលា​រាជធានី​ភ្នំពេញ​ក្នុងការ​រៀបចំ​និង បង្កើត​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បន្ទាន់​ចំនួន​១៤ កន្លែង​នៅ​ជុំវិញ​រាជធានី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន​១៤ កន្លែង នឹងមាន​សមត្ថភាព​អាច​ផ្ដល់​វ៉ាក់សាំង​ដល់​មនុស្ស​ចំនួន​៤,២០០ នាក់​ក្នុង​មួយថ្ងៃ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន​១,៥ លាន​ដូ​ស ដែល​ទទួលបាន​ពី​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន​។ ជាមួយនឹង​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន​៤ លាន​ដូ​ស បន្ថែមទៀត​រំពឹងថា នឹង​មកដល់​ឆាប់ៗ​នេះ តម្រូវការ​បន្ទាន់​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការចាក់​វ៉ាក់សាំង​ឲ្យ​មាន​ប្រសិទ្ធិភាព ដើម្បី​ធានា​ឲ្យ​បាន​ថា ពលរដ្ឋ​កម្ពុជា​ទទួលបាន​ការការពា​រ​ប្រឆាំង​ជំងឺ​កូ​វីដ ១៩ ដែល​បាន​កំពុង​រីក​រាលដាល​ពាស​ពេញ​ប្រទេស​បន្ទាប់ពី ព្រឹត្តិការណ៍ ថ្ងៃទី​២០ កុម្ភៈ ។

​ក្រុមហ៊ុន Smart បាន​ប្រមូល​ថវិកា​សង្គ្រោះបន្ទាន់​ពី​មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លារ ដើម្បី​ប្រឆាំង​ជំងឺ​កូ​វីដ១៩ របស់ខ្លួន ដើម្បី​បំពាក់​មជ្ឈមណ្ឌល​នីមួយៗ​នូវ តង់ តុ កៅអី ឧបករណ៍​ស្វ័យប្រវត្តិ​ម៉ាស៊ីន​លាងដៃ អាល់កុល​លាងដៃ ម៉ាស់ និង​ទឹក​ផឹក​ជាដើម​។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) បាន​មានប្រសាសន៍ថា “​ការបន្ត​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ពាសពេញ​ប្រទេស​កម្ពុជា​គឺជា​ក្ដី​បារម្ភ​ដ៏​ធំ​មួយ សម្រាប់​យើងទាំងអស់គ្នា​និង​គូសបញ្ជាក់​ពី​ភាព​បន្ទាន់​នៃ​ប្រតិបត្តិ​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន​បំផុង​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ការពារ​ខ្លួន​យើង​ពី​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ​។ យើង​បាន​ប្រមូល​យក​ថវិកា​ពី​មូលនិធិ​ប្រឆាំង​វីរុស​កូ​វីដ ១៩ របស់​យើង ដើម្បី​ឆ្លើយតប​តម្រូវការ​បន្ទាន់ របស់​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ក្នុងស្រុក ដែល​អាច​ការពារ​ពល​រដ្ឋ​ក្នុង​សហគមន៍​របស់​ពួកគេ ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ទីតាំង​ឆ្ងាយ ដែល​អាច​បង្ក​ហានិភ័យ​ផ្ទាល់ខ្លួន​”​។​

​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ទាំងអស់ ដែល​រួចរាល់ និង​ផ្ដើម​ប្រតិបត្តិការ​ពីថ្ងៃ​ច័ន្ទ ថ្ងៃទី​៥ ខែមេសា មាន​ទីតាំង​នៅតាម​សាលារៀន និង​មណ្ឌល​សុខភាព​ដូចជា​៖ សាលាបឋមសិក្សា​សំពៅ​មាស វិទ្យាល័យ​ហ៊ុន សែន ប៊ុនរ៉ានី​វត្តភ្នំ​ពេញ វិទ្យាល័យ​ទួល​ទំពូង វិទ្យាល័យ​បឹង​កេងកង វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក សាលាបឋមសិក្សា​វត្ត​សន្សំ​កុសល សាលាបឋមសិក្សា​បឹង​ឈូក​ប្រជុំ​វង្ស ផ្សារ OCIC សាលាបឋមសិក្សា​ឬ​ស្សី​កែវ មណ្ឌល​សុខភាព​ភ្នំពេញ​ថ្មី សាលាបឋមសិក្សា​ជម្ពូ​វ័ន មណ្ឌល​សុខភាព​គោក​រកា មណ្ឌល​សុខភាព​ពងទឹក និង​វិទ្យាល័យ​កំបូល​។​

​មូលនិធិ​ទឹកប្រាក់​១ លាន​ដុល្លារ ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ ១៩ របស់​ក្រុមហ៊ុន Smart Axiata ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន និង​រហូតមក​ដល់ពេលនេះ​មូលនិធិ​បានផ្ដល់​ជំនួយ​ដល់​អង្គការ និង​គម្រោង​ចំនួន​ជាង ១២ ដែល​កំពុង​គាំទ្រ​ដល់​ភាព​ធន់​នៃ​សហគមន៍​អំឡុងពេល​ការ​ប្រឈម​នៃ​ជំងឺ​រាតត្បាត​ជា​សកល​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម