Connect with us

ព័ត៌មានជាតិ

ថា​ឪពុក​គ្រូ​កាន់​ចង់​សម្លាប់ខ្លួន កូន​បង្កើត​យក​ដែក​​ស្បែង​វាយ​ស្លាប់​ទាំង​ព្រឹក

បានផុស

នៅ

កូនបង្កើតយកដែក​​ស្បែង​វាយ​សម្លាប់​ឪពុក​ស្លាប់​ទាំង​ព្រឹក ដោយ​ថាឪពុក​មានគ្រូ​កាន់​ ចង់​សម្លាប់ខ្លួន ដែល​ហេតុការ​ណ៍​នេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ នៅខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយពី​អ្នកភូមិ​មានការ​ភ្ញាក់ផ្អើល​ ចំពោះ​ករណី​ឃាតកម្ម​១​បាន​កើត​ឡើង​ទាំង​ព្រលឹម​ហើយ​ភ្លាមៗ​សមត្ថកិច្ច​ក៏បាន​មកដល់​ធ្វើ​អន្តរាគមន៍​និង​ឃាត់ខ្លួន​បុរស​ដៃដល់​ម្នាក់​ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​ភ្លាមៗ​ផង​ដែរ ​ខ​ណៈ​ដែល​ជន​ដៃដល់​បាន​យក​ដែក​ស្បែង​សំពង​ទៅលើ​ឪពុក​បង្កើត​បណ្តាល​ឲ្យ​ស្លាប់​មួយរំពេច​។​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ករណី​ខាងលើ​បាន​កើង​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ​២០២១​នេះ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​នៅ​ចំណុច​ក្រុម​ទី​០១​ផ្ទះ​លេខ​២០​ស្ថិត​ក្នុង​ភូមិ​អូរ​ដូន​ពៅ​ ឃុំ​ឃ្លាំង​មាស​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​(​កូន​វាយ​សម្លាប់​ឪពុក​បង្កើត​)​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ទាំង​ព្រឹក​ព្រលឹម​តែ​ម្តង​។ សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ឈ្មោះ​ ប៊ុត សារ៉េត​ ភេទ​ប្រុស ​អាយុ​៦១​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាងលើ​ បង្កឡើង​ដោយ​ឈ្មោះ​ ប៊ុត សំណាង​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​ជា​កូនប្រុស​បង្កើត​ជនរងគ្រោះ​បាន​ធ្វើ​សកម្មភាព​យក​ដែក​ស្បែង​វាយ​ឪពុក​បង្កើត​ខ្លួន ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ចំណុច​កើតហេតុ​ខាងលើ​។

​ក្រោយ​ឃាត់ខ្លួន​ជនដៃដល់​ចំពោះ​មុខ​សមត្ថកិច្ច​បាន​ឆ្លើ​យ​សារភាព​តាមបែប​រវើរវាយ​ថា ​ព្រោះតែ​ឪពុក​ខ្លួន​មាន​គ្រូ​កាន់​ហើយ​មានបំណង​សម្លាប់​រូប​ខ្លួន​ ទើប​ខ្លួន​បាន​វាយ​សម្លាប់​ឪពុក​នេះ​ជាមុន​។​ នៅពេលនេះ ​សមត្ថកិច្ច​នគរបាល​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន​ខេត្ត​ ដើ​ម្បី​ចាត់​ការបន្ត​តាម​ផ្លូវ​ច្បាប់​៕​

អត្ថបទ៖ សៅ សារិទ្ធ​

សូមចុចអាន៖ ស៊ីឈ្នួលដឹកស្រូវឲ្យគេ បាក់សាក់ស៊ីគោយន្ដ ធ្លាក់បាវស្រូវសង្កត់ស្លាប់ភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម