Connect with us

ព័ត៌មានជាតិ

បន្ទាន់! រោងចក្រកាត់​ដេរ​ «​ឌី​ន ហាន​» រកឃើញអ្នក​ឆ្លង​​កូ​វីដ​ជិត​៥០​នាក់ អាជ្ញាធរ​អំពាវ​នាវ​ឲ្យ​កម្មករមកធ្វើ​តេស្ត​បន្ទាន់​នៅយប់​នេះ

បានផុស

នៅ

ភ្នំពេញ ៖ រោងចក្រកាត់​ដេរ​ «​ឌី​ន ហាន​» នៅខណ្ឌមានជ័យ​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ជិត​៥០​នាក់ អាជ្ញាធរ​អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់ ដាច់​ខាត​ត្រូវ​មក​ធ្វើ​តេស្ត​ជាបន្ទាន់​នៅយប់នេះ និង​ថ្ងៃស្អែក​នៅរោចក្រ​តែម្តង បើមិនដូច្នេះ​ទេមិន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​ឡើយ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​។

ជាមួយ​គ្នានេះដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​សាច់ញាតិ ឬ​មិត្ត​ភ័​ក្រ​របស់​កម្មករ​ទាំងនោះ ត្រូវ​ជួយ​ណែនាំ​ឲ្យ​ពួកគេ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​តាម​ចំនួន​កំណត់ ហើយ​បើ​ធ្វើ​មិនបាន​ត្រឹមត្រូវ​ទេ នឹង​ទទួល​ទោសពិន័យ​តាមច្បាប់ ជាក់​ជាមិនខាន​ឡើយ​។

បច្ចុប្បន្នសមត្ថកិច្ច​ខណ្ឌមានជ័យ ព្រមទាំង​មន្ត្រី​សុខាភិបាល បាន​នឹង​កំពុង​យក​សំណាក​ទៅលើ​បងប្អូន​កម្មករ​នៅក្នុង​រោងចក្រ​ផ្ទាល់​តែម្តង ដើម្បី​ស្វែងរក​កូ​វីដ​១៩​។ សូម​បញ្ជាក់ថា កម្មករ​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​មួយ​នេះ​មាន​ចំនួន ២៥៦២​នាក់​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៨ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម