Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​បុគ្គលិក​ក្នុង​វិស័យ​ឯកជន​

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សហការ​ជាមួយ​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា​ ឆ្នាំ​២០២១​ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ ជូន​ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា ប្រមាណ ៥០០ នាក់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុច ស៊ី​ណាត នាយក​ផ្នែក​ធនធានមនុស្ស​នៃ​កូ​កា​-​កូ​ឡា កម្ពុជា បាន​មានប្រសាសន៍ថា «​អាទិភាព​ចម្បង​របស់​យើង​នាពេលនេះ គឺ​រក្សា​សុវត្ថិភាព សុខុមាលភាព​រប​ស់បុ​គ្គ​លិ​ក ព្រមទាំង​ដៃគូ​អាជីវកម្ម និង​សហគមន៍​របស់​យើង​»​។

លោក​ក៏បាន​សម្តែង​នូវ​មោទនភាព​និង​ក្តី​កោតសរសើរ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដោយ​លោក​បាន​លើកឡើងថា​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​កូ​កា​-​កូ​ឡា​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ទង្វើ​ដ៏​ប្រពៃ​ពី​រាជរដ្ឋាភិបាល​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​នៅពេលនេះ កាន់តែ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ភាពសុខដុមរមនា​រប​ស់​ប្រជាជន​កម្ពុជា​គ្រប់រូប​ហើយក៏​ជាការ​លើកកម្ពស់​ភាព​ទុកចិត្ត​របស់​វិនិយោគិន ដែលជា​ផ្នែក​មួយ​នៃ​ភាព​ទាក់ទាញ​របស់​កម្ពុជា​។

​លោក​បាន​បន្តថា ការទទួល​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​នេះ គឺជា​អាវុធ​ថ្មី​មួយ​បន្ថែម​ពីលើ​ការយល់ដឹង​អំពី​អនាម័យ និង​៣​កុំ ៣​ការពារ ក្នុងការ​ការ​រពារ​ខ្លួន ការពារ​ក្រុមគ្រួសារ​ការពារ​អាជីវ​កម្ម និង​សហគមន៍​របស់​យើង​។

លោក​បានបង្ហាញ​ពី​ជឿទុកចិត្ត​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក្រុមការងារ​សុខាភិបាល​គ្រប់​កម្រិត​ក្រុមការងារ​ជួរមុខ ដោយមាន​ការចូលរួម​ចំណែក​ពី​វិស័យ​ឯកជន​ជាពិសេស​ការយល់ដឹង​ពី​អនាម័យ និង​ការការពារ​ខ្លួន​ពី​ប្រជាជន​គ្រប់រូប​នឹងធ្វើ​ឲ្យ​កម្ពុជា​អាច​ឆ្លង​ផុត​គ្រា​ដ៏​លំបាក​នេះ ហើយ​កម្ពុជា​នឹង​ត្រឡប់មក​កាន់តែ​ខ្លាំងក្លា​ជាង​មុន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម