វីងម៉ល(WingMall) ដែលជាទីផ្សារអេឡិចត្រូនិកដ៏ទំនើប និងពេញនិយមនៅកម្ពុជាបានឲ្យដឹងថា បុគ្គលិកដឹកជញ្ជូន និងបុគ្គលិកក្នុងការិយាល័យទាំងអស់របស់វីងម៉ល បានទទួលវ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយ។ រាល់សេវាដឹកជញ្ជូននឹងដំណើរការជាធម្មតា ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់។
លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ ប្រតិបត្តិអាជីវកម្ម វីងម៉លមានប្រសាសន៍ថា៖ «សុវត្ថិភាពរបស់បុគ្គលិកនិងអតិថិជនទាំងអស់របស់វីងម៉ល ជាការងារអាទិភាពបំផុតដែលយើងត្រូវធ្វើ។ ហេតុដូចច្នេះហើយ យើងបានលើកទឹកចិត្តបុគ្គលិកវីងម៉លទាំងអស់ទទួលវ៉ាក់សាំងបង្ការកូវីដ១៩ ឲ្យបានគ្រប់គ្នា។ »
ទោះបីជាបងប្អូនចង់រក្សាសុវត្ថិភាពមិនចេញក្រៅផ្ទះ និង បម្រាមគោចរចាប់ពីម៉ោង៨យប់ក៏ដោយ អតិថិជនទាំងអស់នៅតែអាចបញ្ជាទិញអាហារ ភេសជ្ជៈ គ្រឿងទេស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលជាច្រើនផ្សេងទៀតតាមរយៈវីងម៉ល បានយ៉ាងងាយស្រួលនិងមានសុវត្ថិភាពរហូតដល់ម៉ោង១០យប់ ព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់១០គីឡូម៉ែត្រ ក្នុងរាជធានីភ្នំពេញ ថែមទាំងមានការបញ្ចុះតម្លៃជាច្រើនផ្សេងទៀត។
លោកស្រី ពៅមាលា បានបន្ថែមទៀតថា ផលិតផលរបស់វីងម៉ល គឺសុទ្ធសឹងតែមានស្តង់ដារ ទំនិញមានគុណភាពខ្ពស់ សុវត្ថិភាព អនាម័យល្អ តម្លៃសមរម្យ និងមានសេវាដឹកជញ្ជូនល្អឥតខ្ចោះ។ ការដឹកជញ្ជូនរបស់បុគ្គលិកវីងម៉លទាំងអស់ គឺអាចធានាសុវត្ថិភាព១០០%ជូនដល់អតិថិជនគ្រប់រូប ពីព្រោះអ្នកដឹកទាំងអស់ មានសម្ភារៈការពារខ្លួន ដូចជាម៉ាស ស្រោមដៃ អាល់កុល ត្រូវបាញ់ជាប្រចាំមុនប្រគល់ជូនអាហារភ្ញៀវ រក្សាគម្លាតសង្គម ដែលគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ដើម្បីប្រើប្រាស់ វីងម៉ល អតិថិជនអាចបង្កើតគណនីវីងបានដោយខ្លួនឯងដោយគ្រាន់តែវាយពាក្យ Wing Money ក្នុង App Store ឬ Play Store និងបំពេញព័ត៌មានតាមការណែនាំជាការស្រេច៕