Connect with us

ព័ត៌មានជាតិ

តែ​ទីក្រុង​ភ្នំពេញ ឆ្លង ១០៣ នាក់ ទៀត​នៅ​ព្រឹកនេះ សូម​បង​ប្អូនប្រុងប្រយ័ត្ន

បានផុស

នៅ

ក្រសួងសុខាភិបាល​បានកត់ត្រាករណីឆ្លងថ្មី ១១៣ នាក់​ទៀត​នៅព្រឹកនេះ ដោយ​រាជធានី​ភ្នំពេញមាន​អ្នក​ឆ្លង ១០៣ នាក់​ទៅហើយ។

រាជធានី​ភ្នំពេញ​ដែល​មាន​ប្រជាជន​ជាង ២ លាន​នាក់រស់នៅ ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​កូវីដ ១៩។ រាជធានី​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នេះ មាន​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​រាល់​ថ្ងៃ ខណៈ​ដែល​អាជ្ញាធរ​ក៏​បាន​ចាត់​វិធានការ​ដោយ​ដាក់​បម្រាម​គោចរ​ចាប់​ពី​ម៉ោង៨យប់ ដល់ ៥​ព្រឹក ដើម្បីទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ-១៩​ នៅក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ ​

ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ដែរ​ថា បើ​ស្ថានភាព​ការ​ឆ្លង​មិន​ថមថយ​នោះ​ទេ នឹង​រៀបចំ​ក្រុម​ប្រតិបត្តិដាក់​អ្នក​ជំងឺ​កូវីដ​ព្យាបាល​នៅ​តាម​ផ្ទះ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​។

រដ្ឋាភិបាល ក៏​​ជំរុញ​ដល់​យុទ្ធនាការ​ចាក់​​វ៉ាក់សាំង​ជា​កាតព្វកិច្ច​ចាំបាច់ ដើម្បី​កាត់ផ្តាច់​ខ្សែ​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់ និង​បន្ថយ​អត្រា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នក​ឆ្លង​កូវីដ១៩៕

គួរ​បញ្ជាក់​ថា ករណីផ្ទុះ​កូវីដ​នៅ​រោងចក្រ​ឌីន ហាន់ និងលើ​អាជីវករ​ផ្សារ​អូរឫស្សី​ បាន​បង្កើតក្តី​កង្វល់​ដល់អាជ្ញាធររាជធានី​ភ្នំពេញ។ គ្រាន់តែទីតាំង​ទាំង​ពីរ​នេះ រកឃើញអ្នក​ឆ្លង​ជាង ១០០ នាក់ និង​រាប់ពាន់​នាក់ត្រូវ​បានប៉ះពាល់។

អាជ្ញាធររាជធានីភ្នំពេញ ក៏បានប្រកាសអំពាវនាវដល់​​អ្នក​ប៉ះពាល់​ទាំងអស់​ ត្រូវ​ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ តាមចំនួនកំណត់ ហើយ​ត្រូវ​មក​ធ្វើ​តេស្ត។ បើមិនមកធ្វើតេស្ត រកមេរោគកូវីដ១៩ ឬក៏​មិនបានចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវទេ នឹងត្រូវ​ទទួលទោសពិន័យ​តាមច្បាប់​ ជាក់ជាមិនខានឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម