Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យគោលដៅអនុវត្ត ហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

បានផុស

នៅ

បន្ទាប់ពីការណែនាំដ៏ខ្ពស់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេច លេខ ៤៤ ស ស រ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅគោលដៅក្នុងក្រុងកំពង់ចាម និងស្រុកបាធាយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ផ្អែកតាមផែនការរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម គឺបានកំណត់គោលដៅត្រួតពិនិត្យចំនួន២៣គោលដៅ នៅក្នុងក្រុង ស្រុកចំនួន៨ ពោលគឺជាគោលដៅស្ថិតនៅក្នុងស្រុក-ក្រុង ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ ក្នុងនោះមាន ៖ ស្រុកបាធាយ មានចំនួន២គោលដៅ ស្រុកជើងព្រៃ មានចំនួន១គោលដៅ ស្រុកស្រីសន្ធរ មានចំនួន៥គោលដៅ ស្រុកកងមាស មានចំនួន០២គោលដៅ ក្រុងកំពង់ចាម មានចំនួន១គោលដៅ ស្រុកកោះ​សូទិន មានចំនួន ២គោលដៅ ស្រុកចំការលើ មានចំនួន០៤គោលដៅ និងស្រុកស្ទឹងត្រង់ មានចំនួន០៥គោលដៅ ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៤សសរ ចុះថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ និងអនុវត្តតាមសេចក្តីណែនាំ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្តនឹងខេត្ត ក្នុងគោលបំណងចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាល នៃជម្ងឺកូវីដ ១៩ ពិសេស ការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ តាមរយៈ ការការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយទៀត ពិសេស ពីតំបន់ដែលមានហានិភ័យខ្ពស់ មកកាន់មូលដ្ឋានរបស់យើងឡើយ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក នីមួយៗ ជាពិសេស ការពង្រឹងនៅគ្រប់គោលដៅទាំងអស់ ត្រូវហាមឃាត់មិនឲ្យចេញ ចូល ពោលគឺ ត្រូវយកចិត្តទុកដាក់អនុវត្តទៅតាមការណែនាំ នៃសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងប្រកបដោយប្រសិទ្ធ​ភាពខ្ពស់ ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក នីមួយៗ ដែលកំពុងឈរជើងនៅក្នុងគោលដៅទាំង ២៣កន្លែង ដោយក្នុងនោះ ១គោលដៅ ទទួលបាន ៖ ម៉ាស ចំនួន ១.០០០ម៉ាស ជេលលាង ១០ដប មីជាតិ ០៥កេស ទឹកសុទ្ធ ០៥កេស អង្ករ ១០០គ.ក្រ ប្រដាប់វាស់កំដៅ ០៦គ្រឿង និងថវិកា ចំនួន ១លានរៀល ផងដែរ ។

សូមបញ្ជាក់ថា ក្នុងបេសកកម្ម នៃការចុះត្រួតពិនិត្យ លើការអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានចាត់ឲ្យឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បី ចុះត្រួតពិនិត្យគោលដៅផ្សេងៗទៀត និងផ្ដល់អំណោយទាំងនេះ ទៅដល់គណៈបញ្ជាការឯកភាព នៃបណ្ដាស្រុកផ្សេងៗ ដូចៗគ្នា ផងដែរ ៕​

អត្ថបទ​ ៖ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម