Connect with us

ព័ត៌មានជាតិ

តុលាការបើកការសាកសួរ សន្តិសុខយាមធនាគារABAដែលបាញ់បុរសម្នាក់ស្លាប់

បានផុស

នៅ

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក សិត វណ្ណៈ កំពុងបើកការស៊ើបសួរលើសំណុំរឿងសន្តិសុខម្នាក់យាមនៅធនាគារABA ពាក់ពន្ធករណីផ្ទុះអាវុធបាញ់ការពារខ្លួនបណ្តាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម។

បុរសរូបនេះមានឈ្មោះ ភឿន ភិរៈ អាយុ ៣៦ឆ្នាំ ជាមន្ត្រីនគរបាលជាតិបម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកជនរងគ្រោះដល់ជីវិត មានឈ្មោះ អ៊ូ សុផារ៉ាត់ អាយុ២៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី ៨ ខែមេសានេះ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ ឈ្មោះ ភឿន ភិរៈ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពីករណីផ្ទុះអាវុធ ចំនួន ៤ គ្រាប់បាញ់ទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់ ក្នុងការការពារ ខ្លួន ដើម្បីធ្វើការសាកសួររកបទល្មើសសម្រាប់ដាក់បន្ទុកលើជនសង្ស័យ។

ជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលសាកសួរនៅឡើយទេ ដូច្នោះក្រោយពីសាកសួរចប់សព្វគ្រប់ហើយ ទើបតំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ។

សូមរំឭកថា ករណីផ្ទុះអាវុធចំនួន៤គ្រាប់ បណ្ដាលឲ្យយុវជនម្នាក់​ស្លាប់ភ្លាមៗកាលពីយប់ថ្ងៃទី ០៦ ខែមេសា ផ្តើមចេញពីយុវជនពីរនាក់ បានឈ្លោះដេញវាយគ្នា ហើយរត់ដល់កន្លែងយាមកាមនៅធនាគារ ABA រហូតដល់មន្ត្រីនគរ បាលដែលយាមនៅធនាគារ ABA ធ្វើការហាមឃាត់ និងដេញពួកគេទាំងពីរនាក់ ឲ្យចេញពីកន្លែងគ្រប់គ្រង ប៉ុន្តែយុវជនមួយរូប បានខឹងសម្បា ក៏ត្រឡប់មកវិញកាន់កូនកាំបិតចុងស្រួចដើរសំដៅបំណងចាក់ទៅលើមន្ត្រីនគរបាលរូបនោះ ត្រូវត្រូវនគរបាលដកកាំភ្លើងបាញ់ចំពីរគ្រាប់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង៕

អត្ថបទ៖មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម