អ្នកនាំពាក្យ​ ៖​ អ្នកធ្វើដំណើរ​នៅលើ​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី​ ត្រូវ​បាន​អនុគ្រោះ​មិន​អនុវត្ត​បម្រាម​គោចរ​ទេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ ៖​ អ្នកធ្វើដំណើរ​នៅលើ​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី​ ត្រូវ​បាន​អនុគ្រោះ​មិន​អនុវត្ត​បម្រាម​គោចរ​ទេ

បានផុស

នៅ

ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក សាន ​សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​យប់​ថ្ងៃទី​០៨​មេសា​នេះ​ថា​ អ្នក​ធ្វើ​ដំណើរ​ដែល​ទៅតាម​ច្រក​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ដែលមាន​ការកកស្ទះ​ចរាចរណ៍​នោះ​ សមត្ថកិច្ច​មិន​អនុវត្ត​បម្រាម​គោចរ​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ទៀបភ្លឺ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ​ចំណែក​នៅ​គោលដៅ​ផ្សេងៗ​ទៀត​សមត្ថកិច្ច​នៅតែ​បន្ត​អនុវត្ត​បម្រាម​គោល​ចរ​របស់​សាលា​រាជធានី​ភ្នំពេញ​ដដែល​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ «​វា​មិនមែន​ផ្អាក​ការអនុវត្ត​ទេ​។​ប៉ុន្តែ​បើ​គោលដៅ​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ដែលមាន​ការកកស្ទះ​ដោយសារ​ការជួសជុល​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​តាម​ប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​នោះ​។ ​ប្រសិនបើ​អ្នក​ធ្វើដំណើរ​តាម​ច្រក​ហ្នឹង​យើង​នឹង​មាន​ការអនុគ្រោះ​តាម​ជាក់ស្តែង​មិនមែន​យើង​អនុវត្ត​មិន​យល់​សោះ​នោះ​ទេ​»​។

ក្នុងនោះ ខណ្ឌ​ដែល​អាច​អនុគ្រោះ​មាន​២គឺខណ្ឌ​ចំការមន និង​ខណ្ឌ​ច្បារ​អំពៅ ដោយសារតែ​សមត្ថកិច្ច​កំពុង​ជួយ​ធ្វើ​សម្រួលចរាចរណ៍​នៅ​លើ​ស្ពាន​ព្រះ​មុនីវង្ស។

យ៉ាង​ណាក៏ដោយ​លោក​បាន​បន្ថែម​ថា ​ប៉ុន្តែ​សម្រាប់​គោលដៅ​ផ្សេងៗ​ទៀត​យើង​ដាក់​ជាធម្មតា​ទេ​។​

​លោក​បាន​បញ្ជាក់ថា ​សំខាន់​ពេល​យើង​ផ្តោតទៅលើ​ការសម្រួល​ចរាចរណ៍​នៅ​គោលដៅ​នៅលើ​ស្ពាន​ដែល​កំពុង​កកស្ទះ​ចរាចរណ៍​តាំង​ពី​ព្រឹក​រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​យើង​កំពុង​ជួយ​សម្រួល​ខ្លាំង​មែនទែន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

ព័ត៌មានខ្លីៗ១០ ម៉ោង មុន

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុចំណេញ​ជាង​ ៩​លាន​ដុល្លារ ​កើនឡើង​ ៩៧​ភាគរយ

ព័ត៌មានជាតិ១១ ម៉ោង មុន

កញ្ញា មាន​ ពេជ្រវីតា​​​​ បានចេញ​ពី​ពន្ធនាគារ​ជាបណ្តោះអាសន្ន​ហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​ឯកជន​២​ក្រុម​ ប្រគល់​ស្បៀងអាហារ​ជាច្រើន​មុខ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​​ជូន​ប្រជាពលរដ្ឋ រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​កូ​វីដ​-១៩

ព័ត៌មានជាតិ១១ ម៉ោង មុន

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទទួល​បាន​ប្រាក់ចំណេញ​ជាង​៩​លាន​ដុល្លារ ​កើនឡើង​៩៧​ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services