Connect with us

ព័ត៌មានជាតិ

ក្មេងប្រុស-ស្រី ៣ នាក់លង់ទឹកស្លាប់ពេលចុះទៅរាវលៀស

បានផុស

នៅ

ក្មេងប្រុស ស្រីចំនួន ៣ នាក់បានលង់ទឹកស្លាប់ពេលចុះទៅរាវលៀសក្នុងរណ្តៅដីមួយកន្លែងស្ថិតនៅភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១។


សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា កុមាររងគ្រោះទាំង៣នាក់ មានឈ្មោះ ហង់ ស្រីតី អាយុ ១៣ឆ្នាំ យុវតី សុង រតនា អាយុ១៣ ឆ្នាំ និងក្មេងប្រុស ហង់ ទី អាយុ៩ឆ្នាំ អ្នកទាំងបីមានទីលំនៅ ភូមិជ្រោះអូតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់​ត្រាច ខេត្តកំពត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានរៀបរាប់ទៀតថា កាលពីវេលាម៉ោង៤៖៤០នាទី រសៀលថ្ងៃទី០៨ ខែមេសា នគរបាលមូលដ្ឋានបានទទួលដំណឹងថាមានក្មេងប្រុសស្រី៣នាក់បានលង់ទឹកស្លាប់ក្នុងរណ្តៅដីមួយកន្លែងបន្ទាប់ពីពួកគេបានចុះរាវលៀសនៅទីនោះ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ សហការជាមួយប្រជាពលរដ្ឋ និងសាច់ញាតិកុមាររងគ្រោះចុះរាវរកទើបប្រទះឃើញកុមារាកុមារីទាំង៣នាក់ជាបន្តបបន្ទាប់តែពួកគេបានស្លាប់អស់ទៅហើយ។ 

ប្រភពដដែលបានបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច្ច័យពីមន្ត្រីជំនាញបច្ចេកទេសឃើញថាកុមារទាំងបីនាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយក៏ប្រគល់សពកុមាររងគ្រោះទាំង៣ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម