Connect with us

ព័ត៌មានជាតិ

ម៉ោងជាង ១២ អធ្រាត្រ៖ ហេតុអ្វីបុគ្គលខ្លះ​ មិនអនុវត្តន៍វិធានការការពារ​ កាត់ផ្តាច់ខ្សែចម្លងវីរុស​កូវីដ-​១៩ បាន

បានផុស

នៅ

សារ​របស់លោកជំទាវ​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ផុស​នៅ​ម៉ោង​ជាង ១២ អាធ្រាត្យ​ចូលថ្ងៃ ០៩ មេសា ២០២១ បង្ហាញក្តី​បារម្ភ​យ៉ាង​ពន់ពេក​លើ​វិបត្តិកូវីដ ១៩ ដែល​បន្ត​អូសបន្លាយ​មិន​ដឹង​ពេល​ណា​ចប់ និង​សភាព​រាលដាល​កាន់តែអាក្រក់​ឡើង ដែល​បាន​​ឆក់​យក​ជីវិត​ពលរដ្ឋខ្មែរ​អស់​ជា​ច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​បាន​ថ្លែង​រៀបរាប់​ថា៖ “សម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត​ ចោទសួររិះគិតថា​ ហេតុអ្វីបានជាបុគ្គលខ្លះ​ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ ​ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បេីខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន​ ខ្ញុំប្រាកដជាធ្វេីជូនពួកគាត់​ តែបេីខ្ញុំធ្វេី​ គឺការពារបានតែរូបខ្ញុំ​ និងការពារមិនចម្លងជំងឺសាហាវនេះ​ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបេីយេីងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី​ នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា​ យេីងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង”។

លោក​ជំទាវ​បាន​ថ្លែង​ទៀត​ថា “អ្នកឆ្លងរកឃេីញកេីនឡេីងច្រេីន​បង្កេីតនូវការព្រួយបារម្ភ​ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយេីងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់ សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ​នៅក្នុងសហគមន៍​ និងផលរំខានដល់កំណេីនសេដ្ឋកិច្ចគ្រួសារ​ និងសង្គម​”។

លោកជំទាវ​បាន​បង្កើត​ចលនា​ “ ចូលឆ្នាំនៅផ្ទះ​ “ ឫ​ “​New Year at Home” ជាមួយការអនុវត្តវិធានការ​​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងកូវីដ-១៩​ ដែលអាចឱ្យបុគ្គលវាយ​បកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លង​ជំងឺកូវីដ-១៩ ឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន​ ​ស្តារ​សេដ្ឋកិច្ចគ្រួសារ​ និងសេដ្ឋកិច្ចសង្គមជាតិងើបឡើងវិញបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

ព័ត៌មានជាតិ៦ ម៉ោង មុន

​រដ្ឋបាលរាជធានីនាំយកអំណោយសម្ដេច ហ៊ុន ម៉ាណែត ​ចែកជូនកងទ័ពជួរមុខ​ការពារព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម