Connect with us

ព័ត៌មានជាតិ

ដើរគាស់ផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ចចាប់បានតែរ៉ឺម៉កម៉ូតូ

បានផុស

នៅ


ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាចាស់ដេីរគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចតាមទាន់ ដេញប្រផាប់ប្រភីញ តែចាប់បានតែរ៉ឺម៉កម៉ូតូ ព្រោះនាំគ្នារត់គេចខ្លួនបាត់អស់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នៅជិតស្ពានព្រៃកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុប៉ុន្មានថ្ងៃជាប់គ្នានេះ ទីតាំងម្តុំកន្លែងកេីតហេតុមានករណីចោរលួចគាស់ផ្ទះប្រជាពលរដ្ឋជាញឹកញាប់ ទេីបថ្ងៃកេីតហេតុលោកនាយប៉ុស្តិ៍ក៏បានដាក់កម្លាំងចាំលួចមេីល លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញជនសង្ស័យ៣នាក់ជិះរ៉ឺម៉កម៉ូតូសណ្តោងមួយគ្រឿង ប្រដាប់ដោយកន្ត្រៃកាត់ដែកមកធ្វេីសកម្មភាពកាត់​សោទ្វារបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ តែជនសង្ស័យជិះម៉ូតូសណ្តោងរ៉ឺម៉កព្យាយាមគេចខ្លួន រហូតមកដល់ម្តុំចាក់សំរាមចាស់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ទេីបជនសង្ស័យប្លុងរ៉ឺម៉កចោលរត់គេចខ្លួនបាត់។

ក្រោយកេីតហេតុសមត្ថកិច្ចបានយករ៉ឺម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរ ដេីម្បីរងចាំស្រាវជ្រាវតាមចាប់​ជនសង្ស័យយកមកដាក់ទោសតាមច្បាប់៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម