Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ បុគ្គលិកអប់រំរដ្ឋ និងឯកជនជិត១៧ម៉ឺននាក់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់

បានផុស

នៅ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែមេសានេះថា បុគ្គលិកអប់រំសាធារណ: និងឯកជនសរុបចំនួន ១៦៨,០០០នាក់នៅទូទាំង២៥ខេត្ត-រាជធានីបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងជូនបុគ្គលិកអប់រំ ស្ថិតក្រោមគោលការស្ម័គ្រចិត្តនេះ ក្រសួងបានសហការរៀបចំជាមួយក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារគ្រូពេទ្យ TYDA ក្រុមការងារគ្រូពេទ្យ ស.ស.យ.ក ក្រុមការងារអាជ្ញាធរមូលដ្ឋាន និងក្រុមការងារវិស័យឯកជន។

លោក រស់ សុវាចា បានបន្តទៀតថា តាមផែនការក្រសួងមាននឹងចាក់វ៉ាក់សាំងដូស ទី១ ចាប់ពីថ្ងៃទី០១ ដល់ ១០ ខែមេសា ឆ្នាំ២០២១ និងចាក់ដូសទី២ចាប់ពីថ្ងៃទី១៥ ដល់ ២៤ ខែមេសា ឆ្នាំ២០២១ ហើយចាប់តាំងពីថ្ងៃ០១ ខែមេសា រហូតមកដល់ពេលនេះដំណើរការចាក់វាក់សាំងដូសទី១ ប្រព្រឹត្តិទៅដោយរលូន និងមិនមានហេតុការណ៍ណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា រូបនេះបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមេសា ២០២១នេះនៅរាជធានីភ្នំពេញមានបុគ្គលិកអប់រំចាក់វ៉ាក់សាំងដូសទី១ សរុបប្រមាណ៩០%ហើយក្នុងចំណោមអ្នកស្ម័គ្រចិត្ត៣ម៉ឺននាក់នៅតាមទីតាំងចំនួន១៥កន្លែង ក្នុងនោះ១៤ទីតាំងបានបញ្ចប់ការចាក់ដូសទី១រួចរាល់ និងនៅមានតែទីតាំង១ប៉ុណ្ណោះកំពុងដំណើការចាក់ដូសទី១ដែលនឹងត្រូវបញ្ចប់នាពេលខាងមុខនេះ។

យ៉ាងណាក៏ដោយ លោក រស់ សុវាចា បានឱ្យដឹងទៀតថា ចំពោះតួលេខចំនួនបុគ្គលិកអប់រំរដ្ឋ និងឯកជនទទួលបានការចាក់វ៉ាក់សាំងដូសទី១នៅកម្រិតទូទាំងប្រទេសនៅមិនទាន់ទទួលបានទិន្នន័យនៅឡើយទេ។

គួរបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់ក្រុមគោលដៅចំនួន៨នៅទូទាំងប្រទេសសរុបប្រមាណ៧៤៥,០០០នាក់សម្រាប់ដូសទី១ ក្នុងនោះមានបុគ្គិលអប់រមរដ្ឋ និងឯកជនផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម