Connect with us

ព័ត៌មានជាតិ

​បំភ្លឺ​បន្ថែម​ករណី​អតិថិជនដក​ដាក់លុយ​​​នៅ​ ABA សាខា​បុរីកីឡា ឆ្លងកូវីដ ១៩

បានផុស

នៅ

តាម​ការ​បញ្ជាក់​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ​កូវីដ ១៩ បាន​បំភ្លឺ​បន្ថែម​​ករណី​អ្នក​ជំងឺ​កូវីដម្នាក់ ដែលបាន​ចេញ​ចូល​ដក​ដាក់​លុយ​ជា​ប្រចាំ​នៅ​ធនាគារ ABA សាខា​បុរីកីឡា គឺ​មាន​ហានិភ័យ​ឆ្លង​កម្រិត ៣។

បើ​តាម​ការ​អនុ​គណៈ​កម្មការ​ស្រាវជ្រាវ អ្នក​ជំងឺ​រូប​នោះ​មិន​បា​ន​ដឹងខ្លួនឆ្លង​កូវីដ​នោះទេ ពេល​អាការៈ​​​​ធ្វើ​ទុក្ខ​ខ្លាំង ទើប​បាន​មកធ្វើ​​តេស្ត​ លទ្ធផល​ក៏​​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ ១៩។ អនុ​គណៈកម្មការ​ស្រាវជ្រាវ​កូវីដ ១៩ បាន​ដាក់​កម្រិត​នៃ​ការ​ឆ្លង​ក្នុង​ហានិភ័យ​កម្រិត ៣ ដែល​ជា​​អត្រា​ឆ្លង​ខ្ពស់សម្រាប់​អ្នកដែល​ពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយ​គ្នា​នេះ ក៏​អំពាវនាវដល់ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ប្រើសេវាកម្ម ឬចេញ​ចូលជាប្រចាំ នៅ​ធនាគារ ABA សាខា​បុរីកីឡា ស្ថិត​នៅ​អគារដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១​ បើ​មាន​អាការៈ​សង្ស័យ​មាន​រោគ​សញ្ញា​ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺ​បំពង់ក ឬ​ដក​ដង្ហើម​ខ្លីៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩ តាម​ទីតាំង​ខាងក្រោម៖

វិទ្យាល័យ​បាក់ទូក​
-វិទ្យាល័យ​បឹង​ត្របែក​
-មណ្ឌលសុខភាពចាក់អង្រែក្រោម​
-មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
-សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
-មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤០ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម