Connect with us

ព័ត៌មានជាតិ

នៅ​ភ្នំពេញ ​មាន​អ្នក​ជំងឺ​កូវីដ ៤៩៧ នាក់​ទៀត​ មិន​ទាន់​មាន​កន្លែង​សម្រាក​ព្យាបាល​​

បានផុស

នៅ

រាជធានី​ភ្នំពេញ​បាន​កត់ត្រា​អត្រា​ឆ្លង​ដ៏​អាក្រក់​បំផុត​ត្រឹម ២៤ ម៉ោង​នេះ មាន​ចំនួន​អ្នក​ឆ្លង​ ៥៤៤ នាក់។ នេះ​ជា​កំណត់​ត្រា​មិន​ធ្លាប់​សម្រាប់​រាជធានី​មួយ​នេះ ក្នុង​រយៈ​ពេល​ផ្ទុះ​វិបត្តិ​កូវីដ​ជាង​មួយ​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​សុខាភិបាល ក្នុង​ចំណោម​អ្នក​ឆ្លង​ ៥៤៤ នាក់ មាន​អ្នកជំងឺ ៤៩៧ នាក់ទៀត នៅ​មិន​ទាន់​មាន​កន្លែង​សម្រាក​ព្យាបាល​នៅ​ឡើយទេ ដោយសារ​នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​កកកុញ​ដោយ​​​អ្នក​កំពុង​សម្រាក​ព្យបាល​។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​រៀបចំវិទ្យាល័យ​ជាស៊ីម​សាមគ្គី ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ ថ្មី​មួយ​ទៀត ខណៈ​មាន​អ្នកជំងឺ​កាន់តែច្រើននៅតាម​មន្ទីរពេទ្យ​នានា​របស់​រដ្ឋ​មិនអាច​ទទួល​អ្នកជំងឺ​អស់។

វិទ្យាល័យ​ជាស៊ីម​សាមគ្គី ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ ក្រៅ​ពី​រៀបចំ​សម្រាប់​ព្យាបាល​អ្នក​ឆ្លងកូវីដ ១៩ ​មួយផ្នែក​​ខ្លះ​នៃ​អគារ​​វិទ្យាល័យ​នេះ ក៏ត្រូវ​រៀបចំ​ជា​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៩ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម