Connect with us

ព័ត៌មានជាតិ

កម្ពុជាមាន​អ្នក​ឆ្លងកូវីដ១៩​ចំនួន ១៧ នាក់កំពុង​ព្យាបាល​តាម​ផ្ទះ​

បានផុស

នៅ

អ្ន​ក​ឆ្លងជំងឺកូវីដ១៩ ចំនួ​ន១៧ នាក់​ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាល​តាមផ្ទះ។ នេះបើតាមសេចក្តីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាលបាន​ចេញ​ផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃនេះក្រសួង​បាន​ប្រកាសរក​ឃើញអ្នក​ឆ្លងកូវីដ១៩​ចំនួន ៥៧៦នាក់ ខណៈអ្នក​ជាសះស្បើយចំនួន៧០នាក់។

កាលពីថ្ងៃអង្គារ ដើមសប្តាហ៍ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុុជា​បាន​​បង្ហើប​ពីគម្រោង​​ព្យាបាល​អ្នកជំងឺកូវីដ១៩ តាមផ្ទះ ប៉ុន្តែការព្យាបាល​លនេះត្រូវធ្វើឡើង​សម្រាប់តែអ្នកជំងឺស្រាលប៉ុណ្ណោះ។កា​រប្រកាសបែបនេះត្រូវបាន​ធ្វើឡើង​ បន្ទាប់ពីករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍មានការកើនឡើង​ជាបន្ត​បន្ទាប់។

កាលពីថ្ងៃទី៦ ខែមេសា ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមម៉ម ប៊ុនហេង ប្រាប់អភិបាលរាជធានី-ខេត្ត ឱ្យត្រៀមបំរុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។

ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ នៅព្រះរាជណាចក្រកម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន៣៦០៤ នាក់ ខណៈចំនួនអ្នកជាសះស្បើយ ១៩៨៤ នាក់ អ្នកកំពុងព្យាបាល ១៥៩១ នាក់ និងករណីអ្នកស្លាប់ដោយសារកូវីដ១៩ ច​ំនួន២៤ នាក់ ដែលជាករណីស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់៕

អានពិស្តារ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម