Connect with us

ព័ត៌មានជាតិ

ធនាគារ​អភិវឌ្ឍន៍ជនបទ​ចាប់ផ្តើម​សហការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន ពង្រីក​វិសាលភាព​ទំហំ​ឥណទាន​ជួយ​ដល់​កសិករ

បានផុស

នៅ

ភ្នំពេញ ​៖ ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​ហៅ​កាត់​ថា ARDB បាន​សហការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ដើម្បី​ពង្រីក​វិសាលភាព​ទំហំ​ឥណទាន​ដល់​វិស័យ​កសិកម្ម​ដើម្បី​ជួយ​ដល់​កសិករ​ដោយ​ផ្តោតលើ​ការចិញ្ចឹម​សត្វ វារីវប្បកម្ម ការដាំដុះ​បន្លែ ផ្លែឈើ និង​ការកែច្នៃ​ផលិតផល​កសិកម្ម ជាដើម​។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១ លោក កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​ជា​អគ្គនាយក នៃ ធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម និង សហការី បាន​ចូលរួម​ប្រជុំ​ពិភាក្សា​ការងារ ជាមួយ លោក សុខ សាវឿន នាយក​ប្រតិបត្តិ LOLC និង​សហការី តាមរយៈ​ប្រព័ន្ធ Zoom ។

​យោងតាម​ទំព័រ​ហ្វេ​ប៊ុ​ករ​បស់ ARDB​បាន​ឲ្យ​ដឹង​ថា ​ក្នុងជំនួប​នៃ​កិច្ចពិភាក្សា​ការងារ​ខា​លើ ភាគី ទាំងពីរ បាន​ផ្តោត​សំខាន់​លើ លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង អេ អ ឌី ប៊ី (ARDB) និង LOLC ក្នុង​គោលបំណង​ពង្រីក​វិសាលភាព​ទំហំ​ឥណទាន ដល់ វិស័យ​កសិកម្ម​ដើម្បី​ជួយ​ដល់ កសិករ​និង ការអភិ​វ​ឌ្ឍ​សេដ្ឋកិច្ចសង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ ធនាគារ អេ អ ឌី ប៊ី ( ARDB) និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC បានធ្វើការ​ផ្លាស់ប្តូ​រទ​ស្សន​ទៅវិញទៅមក លើ​យន្តការ​នៃ​ការផ្តល់​ឥណទាន​រួមគ្នា​ដើម្បី​ជួយ គាំទ្រ​ដល់​វិស័យ​កសិកម្ម​ដែល​ក្នុងនោះ​មាន ដូចជា ៖ ១.​ជួយ​ដល់​ការចិញ្ចឹម​សត្វ ២.​វារីវប្បកម្ម ៣.​ជួយ​ដល់ ការដាំដុះ​បន្លែ ផ្លែឈើ និង ៤.​ការកែច្នៃ នូវ ផលិតផល កសិកម្ម ជាដើម។

ក្រៅ​ពី​នេះ​ធនាគារ​ក៏បាន​ចុះ​អនុស្សរណៈ​ជាមួយ AMK​ កាលពី​ថ្ងៃទី​០៨ ​ខែមេសា ​ឆ្នាំ​២០២១ ​ដើម្បី ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការអនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) តាមរយៈ​ការ​ផ្តល់​ឥណទាន​បន្ត​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ត​ការ​ផ្តល់​ឥណទាន​ដល់​អ្នក​ទទួលផល​ក្នុង​តំបន់​គោលដៅ​គម្រោង​ឱ្យ​កាន់​ប្រសើរ​។

សូម​បញ្ជាក់​ថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) គឺជា​គម្រោង​រួមគ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ដោយ​ផ្តោត​លើ​ផលិតផល​កសិកម្ម​ចំនួន​៤​ប្រភេទ​រួមមាន​៖ ១. បន្លែ ២. មាន់​ស្រែ ៣. ស្រូវ​ដែលមាន​គុណភាព​ខ្ពស់ ៤. ដំឡូង​មី និង ៥. សូត្រ​ឆៅ ដោយ​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​១៨ រួមមាន​៖ កណ្តាល តាកែវ កំពត កែប កំពង់ស្ពឺ ព្រៃវែង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និង​បៃ​លិ​ន​។ គម្រោង​នេះ មាន​គោលដៅ​ជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​លើ​ទីផ្សារ និង​គាំទ្រ​ដល់​ការផលិត​ជា​លក្ខណៈ​ខ្សែ​ច្រវាក់​ផលិតកម្ម ព្រមទាំង​ការអភិវឌ្ឍន៍​ចង្កោម​ផលិតផល​នីមួយៗ​តាម​មូលដ្ឋាន ដល់​ក្រុម​កសិករ​ខ្នាតតូច​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម