Connect with us

ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើក​ទឹកចិត្ត និង​ឧបត្ថម្ភ​ដល់​លោក​អនុសេនីយ៍ឯក ភឿន ភិ​រៈ មន្ត្រី​នគរបាល​អង្គភាព​ត​មាន​ភារកិច្ច​ការ​ពារ​សន្តិសុខ នៅ​ធនាគារ​ABA សាខា​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ

បានផុស

នៅ

នៅ​ថ្ងៃ​សុក្រ ទី ៩ ខែមេសា ឆ្នាំ​២០២១​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​លាន​រៀល ដើម្បី​ជួយ​សម្រាល​ការលំបាក​ផ្នែក​ជីវភាព​ដល់​លោក​អនុសេនីយ៍ឯក ភឿន ភិ​រៈ មន្ត្រីនគរបាល​អង្គភាព​តម្រួត​បទបញ្ជា ដែល​មាន​ភារកិច្ច​ការ​ពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​ធនាគារ​ABA សាខា​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដែល​ថវិកា​នេះ​បានផ្តល់​ជូន​តាមរយៈ សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ លោក ជិន ប៊ុនធឿន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ក្នុងនាម ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​លោក​អនុសេនីយ៍ឯក ភឿន ភិ​រៈ សូម​បន្ត​ខិតខំ​បំពេញការងារ​ដើម្បី​ជីវភាព​គ្រួសារ និង​ជួយ​បម្រើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​។ ទន្ទឹម​នឹង​នេះ សូម​អនុវត្ត «៣​ការពារ ៣​កុំ និង​២​ចូលរួម​» ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​

​លោក​អនុសេនីយ៍ឯក ភឿន ភិ​រៈ បាន​សម្តែង​នូវ​ក្តី​រំ​ភើប​រីករាយ​ឥតឧបមា បន្ទាប់ពី​បាន​ដឹង​ថា ករណី​របស់​លោក​បាន​ជ្រាប​ទៅដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយ​ថែមទាំង​ទទួលបាន​ការ​គិតគូរ យកចិត្តទុកដាក់​យ៉ាង​កក់ក្តៅ ដែល​នេះ​ជាកា​រលើ​ក​ទឹកចិត្ត និង​ផ្តល់​តម្លៃ​យ៉ាង​ធំធេង ចំពោះ​រូបលោក​។ លោក​បាន​បួងសួង​គោរព​ជូនពរ​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​មាតា​មនុស្សធម៌ និង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូម​សម្តេច​ទាំង​ទ្វេ មាន​សុខ​ភាពល្អ រឹងមាំ អាយុ​យឺនយូរ ដើម្បី​ជា​ម្លប់ ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​។

គួរ​រំលឹក​ផង​ដែរ​ថា លោក​អនុសេនីយ៍ឯក ភឿន ភិ​រៈ មាន​មុខរបរ​បន្ថែម​ជា​សន្តិសុខ​ធនាគារ ABA ប្រចាំការ​ពេលយប់ ហើយ​កាលពី​យប់​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ​២០២១​ថ្មីៗ​នេះ លោក​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ក្នុងពេល​បំពេញ​ភារៈកិច្ច ដោយ​ត្រូវបាន​មហាជន​ធ្វើការ​គាំទ្រ ព្រមទាំង​អាណិតអាសូរ​ជា​ពន់ពេក​។ ក្នុង​ករណី​នេះ​ព្រះរាជ​អាជ្ញាសាលា ដំបូង​រាជធានី​ភ្នំពេញ​បាន​ពិនិត្យ​ភស្តុតាង​ជា​វីដេអូ និង​ឯកសារ​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ ហើយ​ព្រះរាជអាជ្ញា បាន​ដោះលែង​លោក ភឿន ភិ​រៈ ឲ្យ​មាន​សេរីភាព ហើយ​បន្ត​ការស៊ើបអង្កេត​លើ​ករណីនេះ​ជា​បន្តទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៤ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម