ព័ត៌មានជាតិ
ក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យតំបន់អានសេះដែលរងការវាយប្រហារដោយថៃ កាលពីម្សិលមិញ
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បានចុះពិនិត្យនៅតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របស់កម្ពុជា ក្រោយភាគីថៃរំលោភលើបទឈប់បាញ់ ដោយបានបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា កាលពីម្សិលមិញ។

នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:៥២នាទី ថៃបានបើកការបាញ់ប្រហារមុនមកលើដែនអធិបតេយ្យកម្ពុជា តាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ រហូតដល់ម៉ោង១២:៤៦នាទីរសៀល មានចំនួន២លើក។
បើតាមក្រសួងការពារជាតិកម្ពុជា លើកទី១ ភាគីថៃចាប់បាញ់ប្រហារ នៅម៉ោង១១:៥២នាទី ដល់ម៉ោង១២:២២នាទី និងលើកទី២ ចាប់បាញ់ប្រហារនៅម៉ោង១២:២៥នាទី ដល់ម៉ោង១២:៤៦នាទី។ ប៉ុន្តែក្នុងហេតុការណ៍ដែលយោធាថៃបានបង្កឡើងនេះ កងកម្លាំងកម្ពុជាមិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់។

មួយថ្ងៃក្រោយការហេតុការណ៍ផ្ទុះអាវុធនេះ គឺនៅព្រឹកថ្ងៃអាទិត្យនេះ ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារដោយយោធាថៃនេះ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍។
ចំពោះបញ្ហាជម្លោះព្រំដែនដែលកំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជានេះ ពិសេសការបង្កហេតុ និងបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង និងហេតុការណ៍ថ្ងៃទី២៧ ខែកញ្ញា ដែលថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា បានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងលើប្រទេស ខណៈភាគីថៃ បែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា លើកឡើងថា សកម្មភាពទាំងអស់នេះអាចប៉ះពាល់ដល់ការគោរព និងអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។ ក្នុងន័យនេះ កម្ពុជាស្នើឱ្យភាគីទាំងពីរអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានា ដែលបានបន្សល់ទុក ក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃ មកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរផង និងដល់សាធារណជនជាតិ និងអន្តរជាតិផង៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


