Connect with us

ព័ត៌មានជាតិ

ស្ពាន​ព្រះមុនីវង្ស​ចាស់​អាច​ធ្វើ​ដំណើរ​បាន​នៅ​ថ្ងៃស្អែក ​ខណៈ​ដែល​កំពុង​ចាក់​កៅស៊ូ​ស្រទាប់​ទី​២ (វីដេអូ)

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ស្ពាន​ព្រះមុនីវង្ស​ចាស់​ដែល​កំពុង​ដំណើរការ​ជួសជុល​ចាក់​ក្រាល​កៅស៊ូ​លើ​ទ្រូង​ស្ពាន​ប៉ុន្មាន​ថ្ងៃនេះ​អាច​រួចរាល់​នៅ​ថ្ងៃស្អែក​នេះហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភព​ពី​លោក គុយ គឹម​ហ៊ាង ប្រធានការិយាល័យ​សា​ធា​រណការ​សាលាខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ដឹង​នៅ​ព្រលប់​ថ្ងៃទី​៩​ខែមេសា​នេះ​ថា ការ​ជួសជុល​ចាក់​ក្រាល​កៅស៊ូ​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ប្រមាណ​ជា​២​ថ្ងៃ​កន្លង​មក​នេះ​អាច​រួចរាល់​នៅ​ថ្ងៃស្អែក​នេះ​។

លោក​ប្រធាន​បន្ត​ថា ប្រភព​នេះ​គឺ​ទទួល​បាន​ពី​បាន​ពី​អ្នកម៉ៅការ​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​។ហើយ​នៅ​ពេល​ដែល​ជួសជុល​រួចរាល់​ គឺ​អាច​ធ្វើ​ចរាចរណ៍​បាន​ឡើងវិញ​ក្នុងពេលដែល​ប៉ុន្មាន​ថ្ងៃ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​រហូតដល់​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​ឲ្យ​មាន​សា​ឡង់​ដឹក​រថយន្ត​នឹង​អ្នកដំណើរ​ឆ្លង​ពី​កោះ​នរា​ឆ្ពោះទៅ​កោះ​ពេជ្រ​។

គួរ​បញ្ជាក់​ថា ​ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះ​បាន​សាងសង់​ឡើង​កាលពី​ឆ្នាំ​១៩៦០​មក​ម្ល៉េះ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម