Connect with us

ព័ត៌មានជាតិ

លោកឃួន ស្រេង ចុះ​មក​ពិនិត្យ​វិទ្យាល័យ​សាមគ្គី​ម្ត​ងទៀត ត្រៀម​​បញ្ជូនអ្នក​ឆ្លង​កូវីដ​មក​យប់នេះ​

បានផុស

នៅ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង កំពុងដឹកនាំអាជ្ញាធរនិងមន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងវិទ្យាល័យជាស៊ីមសាមគ្គីជាថ្មី ដើម្បីអោយក្រុមការងារទាំងអស់អនុវត្តការងារអោយបានលឿននិងរួចរាល់ នៅមុននៃការបញ្ជូនអ្នកជម្ងឺកូវីដ-១៩ មកសំរាកព្យាបាលនៅយប់ថ្ងៃទី០៩ មេសានេះ ខណៈដែលអ្នកជម្ងឺកូវីដ-១៩ រាប់រយនាក់ មិនទាន់មានកន្លែងសម្រាប់សំរាកព្យាបាលនៅ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកនៅព្រឹកថ្ងៃទី០៩ ខែមេសានេះ ត្រូវបានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្រេចយកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ-១៩ ដោយរៀបចំអោយមានភាពសមរម្យ ហើយមួយផ្នែកខ្វះអគារនៃទ្យាល័យនេះ ក៏ត្រូវរៀបចំជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ។ ទីតាំងខាងលើនេះ ត្រូវរៀបចំគ្រែចំនួន២០០ គ្រែ សម្រាប់អ្នកជម្ងឺ និង១០គ្រែទៀតសំរាប់ក្រុមគ្រូពេទ្យដែលត្រូវព្យាបាលអ្នកជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៩ មេសានេះ វិទ្យាល័យជាស៊ីម សាមគ្គី ក្រោមការបញ្ជាផ្ទាល់ពីលោកឃួង ស្រេង ក្រុមការងារជម្រុះ ដែលមានទាំងអាជ្ញាធរខណ្ឌទួលគោក ប៉ូលីសមូលដ្ឋាន មន្ត្រីអគ្គីសនី មន្ទីរសុខាភិបាលបានដុតដៃ ដុតជើងយ៉ាងខ្លាំងក្នុងការរៀបចំទៅតាមតួនាទីរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយទីតាំងមួយនេះក្លាយជាកន្លែងដែលមានភាពសមរម្យនិងមានមនាម័យ បរិស្ថានល្អប្រសើរ ក្នុងការព្យាបាលអ្នកជម្ងឺកូវិដ-១៩ ហើយបើគិតមកដល់ម៉ោងនេះ មានអគារមួយចំនួនបានរៀបចំលាងទឹកសំអាត ដាក់គ្រែពូក បំពាក់ កង្ហាររួចរាល់ដើម្បីត្រៀមទទួលអ្នកជំងឺនៅយប់នេះ។ ទន្ទឹមនោះអគារមួយចំនួនទៀត ក៏នៅសេសល់ មិនទាន់រៀបចំរួច ទើបលោកឃួង ស្រេង ចុះបញ្ជាផ្ទាល់ទាំងយប់ ដើម្បីធ្វើយ៉ាងណាគ្រប់អគារយកទទួលយកអ្នកជម្ងឺកូវីដ -១៩បាននៅយប់នេះ។

នៅក្នុងរាត្រីដដែរនេះ លោកឃួង ស្រេង បានបន្តចុះមកវិទ្យាល័យជម្ពូវ័នបន្តទៀត ដើម្បីជម្រុញការងារនៃការរៀបចំវិទ្យាល័យជម្ពូវ័ននេះទៅជាកន្លែងសម្រាប់សំរាកព្យាបាលជម្ងឺកូវីដ-១៩ ដូចនៅវិទ្យាល័យជាស៊ីម សាមគ្គីដែរ ដោយ
វិទ្យាល័យជម្ពូវ័ននេះមានចំនួន១៨០ក្រែ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ២៨ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ៥៣ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម