Connect with us

ព័ត៌មានជាតិ

រូបភាពពី​យប់​មិញ​នេះ​ ខណ្ឌមានជ័យ ដាក់​ប៉ារាស​បិទ​​ផ្លូវ​តាំង​ពី​មុខ​វត្ត​ស្ទឹងមានជ័យ ហាម​ពលរដ្ឋ​ចេញ​ចូល

បានផុស

នៅ

បន្ទាប់​ពី​ការ​ប្រកាសបន្ទាន់ក្នុង​ការ​បិទ​ភូមិ​សង្កាត់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ ៣ ក្នុង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ១២ យប់មិញនេះ អាជ្ញាធរ​​ខណ្ឌ​មានជ័យ បាន​ដាក់​រនាំងដែកកាត់​ទទឹង​បិទផ្លូវ​ចាប់ពី​មុខ​ខ្លោង​ទ្វារ​វត្ត​ស្ទឹង​មានជ័យ និង​តាម​ច្រក​ផ្លូវ​តូច​ធំជាច្រើន​ ជា​វិធានការ​ដើម្បី​​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ការ​ចេញចូល​របស់ប្រជាពលរដ្ឋ។

លោក Ishikawa អ្នក​ថតរូបឲ្យ​សារព័ត៌មាន​​កម្ពុជា​ថ្មី​ បាន​ចុះ​ផ្តិ​តរូប​សមត្ថកិច្ច​ដែលដាក់រនាំងដែក​បិទ​ផ្លូវ​នៅខណ្ឌ​មានជ័យនៅ​យប់​មិញនេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទ​បន្ទាន់​នៅ​​ម៉ោង​ជាង ១០ យប់មិញ លោក ​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញបាន​ប្រកាស​បិទ​ភូមិ​សង្កាត់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ចំនួន ៣​ ​ជាប់​ពាក់ព័ន្ធ​កម្មករ​នៅ​រោងចក្រ ​ឌីនហាន់។ ការ​បិទនេះ​​មិន​អនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​ផ្ទះនោះទេ ហើយ​ក្នុង​​ករណី​ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ។

ភូមិ​សង្កាត់​ក្នុង​ខណ្ឌទាំង ៣ ដែល​អាជ្ញាធរ​ប្រកាស​បិទ​មាន៖

1. ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២
2. ខណ្ឌសែនសុខ៖ ភូមិទ្រុងមាន់ ក្នុង​សង្កាត់អូរបែកក្អម
3. ខណ្ឌពោធិ៍សែនជ័យ៖ ​ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ​ក្នុង​សង្កាត់ចោមចៅទី១, ភូមិចំការ​ឳឡឹក១​ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ ក្នុង​សង្កាត់កាកាបទី១ និងភូមិចំការឳឡឹក២ ក្នុងសង្កាត់កាកាបទី២។

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម