Connect with us

ព័ត៌មានជាតិ

គ្រួសារសពអ្នកជំងឺកូវីដ-១៩ ប្រើប្រាស់​ទឹកភ្លើង​ឥត​គិត​ថ្លៃ

បានផុស

នៅ

តាមរយៈការថ្លែងសារពិសេសផ្សាយផ្ទាល់ពីគេហដ្ឋាន នៅក្រុងតាខ្មៅ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលនឹងជួយដល់គ្រួសារសពដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នូវការចេញថ្លៃចំណាយលើថាមពលអគ្គិសនី និងទឹកស្អាត រយៈពេល៥ខែ

សម្ដេចបានរំលឹកថា កាលដើមឡើយ គ្រួសារសពដែលបានធ្វើមរណភាពដោយសារជំងឺកូវីដ-១៩ បានទទួលថវិកាជំនួយចំនួន ១០លានរៀល និងអង្ករ១០០គីឡូក្រាម។

គួរបញ្ជាក់ថា មកដល់ថ្ងៃសុក្រ ទី០៩ ខែមេសា ម្សិលមិញនេះនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបជាង ៣,៦០០នាក់ ជាសះស្បើយជិត ២,០០០នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួនជិត ១,៦០០នាក់។ ក្នុងនោះករណី “សហគមន៍២០កុម្ភៈ” មានចំនួនជាង ៣,១០០នាក់ ស្លាប់ចំនួនជាង ២៤នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម