Connect with us

ព័ត៌មានជាតិ

ចុះបិទទីតាំងល្បែងស៊ីសង៤កន្លែងដែលហ៊ានបើកល្មើសនឹងបម្រាម

បានផុស

នៅ


ទីតាំងល្បែងស៊ីសងចំនួន៤កន្លែងទៀត ដែលហ៊ានលួចបើកលេងល្មើសការហាមឃាត់នោះ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះបិទតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី ដល់ម៉ោង១៨:៣០នាទីយប់ ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ដូនពេញ ដឹកនាំដោយលោក​ ចាន់​ គន្ថេត​ និង លោក យស់ យុទ្ធី អភិបាលរងខណ្ឌ បានចុះអនុវត្តវិធានការរដ្ឋបាលធ្វើកំណត់ហេតុបិទទីតាំង​ចំនួន០៤ ជាបណ្តោះអាសន្ន ដែលបាន​លើ្មសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ។

ទីតាំងដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបរួមមាន៖ ១-ហាងកាហ្វេយីហោឈ្មោះ ស្រីឡែន កាហ្វេធម្មជាតិ​ ស្ថិតនៅផ្ទះលេខ៨៤ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក មានការប្រមូលផ្តុំគ្នាមនុស្សច្រើន​ រដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះជាបណ្តោះអាសន្ន។ ទី២-ហាងកាហ្វេ​ប្រេន រតនៈវិសាល ស្ថិតនៅផ្ទះលេខ១០៥ ផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក មានលួចលាក់បើកល្បែងស៊ីសងតាមអ៉ិនធើណេត និងមានការប្រមូលផ្តុំមនុស្សច្រើន​ ដូចនេះរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះ ហើយបានដកហូតសម្ភារៈមួយចំនួនមាន÷ តុ​០៣​ កៅអី១០ និងទូរទស្សន៍០១។ ៣ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ អ៉ីនធើណេតខុសច្បាប់ ស្ថិតនៅផ្ទះលេខ៥២E0 ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ បានធ្វើកំណត់ហេតុបិទទីតាំង ដកហូតកុំព្យូទ័រ ចំនួន១២គ្រឿង និងបានឃាត់ខ្លួនមនុស្សចំនួន០៤ នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។ ៤ បានចុះអប់រំណែនាំ ទីតាំងសង្ស័យកត់ឆ្នោតខុសច្បាប់ ចំនួន០១ទីតាំង នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ សង្កាត់ផ្សារកណ្ដាលទី១ បានធ្វើកំណត់ហេតុ អប់រំណែនាំម្ចាស់ទីតាំង ហាមប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ក្នុងករណីមានប្រព្រឹត្តបទល្មើសអាជ្ញាធរនឹងបិទទីតាំង ឃាត់ខ្លួនមនុស្សបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម