Connect with us

ព័ត៌មានជាតិ

បញ្ជូនជនជាតិថៃម្នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយអនុវត្តទោសក្នុងពន្ធនាគាររួចរាល់

បានផុស

នៅ


ជនជាតិថៃម្នាក់ត្រូវបានតុលាការខេត្តបាត់ដំបង ដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយពីកាត់ទោសឲ្យជាប់ពន្ធ​នា​គារ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីពេលកន្លងទៅ ហើយពេលនេះសមត្ថកិច្ចជំនាញនៃស្នងការខេត្ត បានរៀបឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តតាមច្បាប់បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា បុរសជនជាតិបរទេសនេះមានឈ្មោះ ស៊ុនចៃ ឌី​ថៈវ៉ាត​ ភេទប្រុស​ អាយុ៣២​ឆ្នាំ ជាជនជាតិថៃ​ ក្រោយចេញពីពន្ធនាគារនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបាត់ដំបង បានរៀបចំបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃភ្លាមៗតែម្តង។

សមត្ថកិច្ចបន្តថា ការបញ្ជូនជនជាតិថៃម្នាក់ខាងលើនេះទៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនាពេលនេះ ធ្វើឡើងស្របពេលដែលជនជាតិថៃខាងលើ មិនមានឯក​សារត្រឹមត្រូវ និងគ្មានសិទ្ធជ្រកកោនផងនោះ ទើបសមត្ថកិច្ចជំ​នាញបញ្ជូនទៅ​កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃតែម្តង ដើម្បីអនុវត្តបន្តតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា ជនបរទេសជាជនជាតិថៃរូបនេះ កាលពីអំឡុងដើមខែមេសា ឆ្នាំ២០១៨​​ ត្រូវបានសមត្ថកិច្ចនគរ​បាលឃាត់ខ្លួននៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវបានតុលាការសម្រេចផ្តន្ទាទោសរហូតដល់ថ្ងៃទី​៩​ ខែ​មេសា​ ឆ្នាំ​២០២​១​នេះ បានដោះលែងឱ្យមានសេរីភាពឡេីងវិញ​តែម្តង៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម