Connect with us

ព័ត៌មានជាតិ

មណ្ឌល​ពិព័រណ៍​កោះពេជ្រ ត្រូវបាន​ប្រើប្រាស់​ជា​មន្ទីរព្យាបាល​អ្នក​ឆ្លងកូវីដ

បានផុស

នៅ

សម្តេច​តេជោ​ហ៊ុន សែន បាន​ប្រកាស​ប្រើប្រាស់​មណ្ទល​ពិព័រណ៌​កោះពេជ្រ ធ្វើ​កន្លែង​ព្យាបាល​អ្នក​កើត​ជំងឺ​កូវីដ​កម្រិត​ស្រាល។

ការ​ប្រកាស​នៅ​ព្រឹក​មិញ​នេះ ស្រប​ពេល​ប្រមុខ​រដ្ឋាភិបាល​បាន​ស្នើ​ទៅ​​អ្នក​ឧកញ៉ា​ពុង ឃាវសែ ដើម្បីប្រើប្រាស់​អគារ​​ជា​បន្ទាន់ សម្រាប់​សម្រួលជា​កន្លែង​ព្យាបាលអ្នក​ជំងឺ​កូវីដ​ដែល​កំពុង​ខ្វះខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​រដ្ឋាភិបាល​បាន​បន្ត​ថា ក្រៅ​ពី​ផ្តល់​​មណ្ទល​ពិព័រណ៌​កោះពេជ្រ​ដ៏​ធំ​ទូលាយ​​ប្រើប្រាស់​ជា​មន្ទីរ​ព្យាបាល អ្នក​ឧកញ៉ា​ពុង ឃាវសែ ក៏​ផ្តល់​អគារ​រៀបមង្គលការ​នៅ​ក្នុង​ទីក្រុង​កោះពេជ្រ ក្នុង​ពេល​ចាំបាច់​ដែល​ត្រូវ​ប្រើប្រាស់។

គួរបញ្ជាក់​ថា ដោយសារ​ការ​កើន​ឡើង​ចំនួន​អ្នក​ឆ្លងកូវីដ រដ្ឋាភិបាលប្រើប្រាស​់​សណ្ឋាគារ រួមសាលារៀន​មួយ​ចំនួនក្នុង​រាជធានីភ្នំពេញ រៀបចំ​​ទទួល​អ្នក​ឆ្លងកូវីដ ១៩។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បាន​ដឹកនាំអាជ្ញាធរនិងមន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី ដោយ​មាន​រៀបចំលាងទឹកសំអាត ដាក់គ្រែពូក បំពាក់ កង្ហាររួចរាល់ដើម្បីត្រៀមទទួលអ្នកជំងឺមុន​បញ្ជូនអ្នកជម្ងឺកូវីដ-១៩ មកសំរាកព្យាបាលខណៈដែលអ្នកជម្ងឺកូវីដ-១៩ រាប់រយនាក់ មិនទាន់មានកន្លែងសម្រាប់សំរាកព្យាបាលនៅ​ឡើយ។

ក្រៅពី​វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ វិទ្យាល័យជម្ពូវ័នក៏​នឹង​ត្រូវរៀបចំ​បន្តទៀត ទៅជាកន្លែងសម្រាប់សំរាកព្យាបាលជម្ងឺកូវីដ-១៩ ដូចនៅវិទ្យាល័យជាស៊ីម សាមគ្គីដែរ ដោយវិទ្យាល័យជម្ពូវ័ននេះមានចំនួន១៨០ គ្រែ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម