Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រ​ ផ្អើល​​អ្នក​ជិត​ខាង​ទាំងយប់

បានផុស

នៅ

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រ​​យ៉ាងសន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋទាំងយប់ នាំគ្នាយកបំពុងពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា និង​ប្រើប្រាស់រថយន្តពន្លត់ចំនួន15គ្រឿងទើបរលត់ ហើយ​មិនបង្កអោយមានមនុស្សរងរបួសឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងនៅវេលាម៉ោង ១២យប់ រំលងអធ្រាត្រ​​ នាថៃ្ងអង្គារ៍ 10រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស2564 ត្រូវនឹងថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2020 នៅផ្ទះលក់ចាប់ហួយ និងបាយកាហ្វេ ស្ថិតនៅផ្ទះលេខ25 និងលេខ27 តាមបណ្តយផ្លូវលេខ430 កែងនឹងផ្លូវលេខ492 ក្រុមទី11 ភូមិ2 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នគរបាលឲ្យ​ដឹងថា ម្ចាស់ផ្ទះទី១ ឈ្មោះ នួន ផល្លីភេទប្រុស អាយុ 60ឆ្នាំ និងមុខរបរ :​ នៅផ្ទះ ។
ម្ចាស់ផ្ទះទី២ ឈ្មោះ សំ ម៉ាក់ធុល ភេទស្រី អាយុ 79ឆ្នាំ និង មុខរបរ លក់បាយ។ ម្ចាស់ផ្ទះទី៣ ឈ្មោះ : ខាត់ ហេង ភេទប្រុស អាយុ 66ឆ្នាំ និង មុខរបរ លក់បាយ និងកាហ្វេ។ និងម្ចាស់ផ្ទះទី៤ ឈ្មោះ អុី ទិត ភេទប្រុស អាយុ 63ឆ្នាំ មុខរបរ គូបង្រៀនចូលនិវត្តន៍ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានឆ្លងចរន្តអគ្គសនីឆាបឆេះយ៉ាងសន្ធោសន្ធៅនឹងបែកផ្កាភ្លើងបង្កអោយការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាយកបំពង់​ពន្លត់អគ្គីភ័យយកទៅបាញ់ពន្លត់ និង​សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ ភ្លាមៗផងដែរ តែបង្កអោយផ្ទះបងប្អូនន្រជាពលរដ្ឋខូចខាត់អស់ចំនួន០២ខ្នងផ្ទះ ដែលសំណងធ្វើអំពី ផ្ទះថ្មក្រោមឈើលើ ទំហំ 7,8ម៉ែត្រ x 12ម៉ែត្រ។

ក្នុងករណីអគ្គីភ័យនេះរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន២៥គ្រឿង ប្រើប្រាស់អស់ចំនួន15គ្រឿងនឹងបំពុងពន្លត់មួយចំនួនផងដែល តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម