សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋការ​លោក Joe Biden ពិចារណា​លុប​បំណុល ដែល​កម្ពុជា​ជំពាក់​នៅ​សម័យ លន់ នល់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋការ​លោក Joe Biden ពិចារណា​លុប​បំណុល ដែល​កម្ពុជា​ជំពាក់​នៅ​សម័យ លន់ នល់​

បានផុស

នៅ

​មានប្រសាសន៍​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទូរទស្សន៍​នា​ព្រឹក​នេះ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​រដ្ឋការ​របស់លោក Joe Biden ពិចារណា​លើ​បំណុល ដែល​កម្ពុជា​ជំពាក់​នៅ​សម័យ​លន់ នល់ ពីព្រោះ​ពេលនោះ អាមេរិក​បាន​ជួយ​លន់ នល់ ទម្លាក់​សម្ដេចព្រះ​នរោត្តម សីហនុ ហើយ​គ្រាប់បែក​នោះ បាន​យកមក​ទម្លាក់​លើ​ក្បាល​ប្រជាជន​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេច​បាន​បញ្ជាក់ថា “​ពេលនោះ លន់ នល់ ខ្ចី​មិនដឹង​យកទៅ​ចាយ​ឯណា ទិញ​គ្រាប់បែក​មក​ទម្លាក់​ពេញ​ស្រុក​ខ្មែរ តែ​បញ្ហាសំខាន់​របស់​យើង យក​ពូថៅ​មក​វាយ​ក្បាល​យើង​ហើយ ទាមទារ​ឲ្យ​យើង​ជូត​ឈាម​ចេញ​ទៀត​។ សង្ឃឹមថា រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Joe Biden នឹង​ពិចារណា​លើ​បញ្ហា​នេះ​”​។​

​បើតាម​សម្ដេច​តេ​ជោ ហ៊ុន សែន ឥរិយាបថ​របស់​ជប៉ុន ជា​ឥរិយាបថ​មួយ​គួរឲ្យ​គោរព​ណាស់​។ ជប៉ុន​បាន​ឲ្យ​ទីផ្សារ​មួយ​ដ៏​ល្អ​ដល់​កម្ពុជា ដោយ​ផ្ដល់​ទំនិញ​ឲ្យ​កម្ពុជា​ដូចជា​ប្រេងឥន្ធនៈ ជា​ស័ង្កសី ជា​របស់​ប្រើប្រាស់​ផ្សេងៗ ដើម្បី​កម្ពុជា​យកមក​លក់ ដើម្បី​យក​លុយ​សង​ជប៉ុន ប៉ុន្តែ​ជប៉ុន​មិន​យកលុយ​នេះ​ទៅ​ស្រុក​វិញ​ទេ គឺ​ជប៉ុន​យក​លុយ​នេះ​ជួ​យមក​កម្ពុជា​។ មានន័យថា យើង​យកលុយ​ជប៉ុន​សង​ជប៉ុន តែ​ជប៉ុន​មិន​យកទៅ​ស្រុក​ទេ យក​មក​ផ្ដល់ជំនួយ​ឲ្យ​កម្ពុជា​បន្ថែមទៀត​។​

​សម្តេច​បានលើកឡើង​ដែរ​ថា នៅក្នុង​រដ្ឋការ​លោក​ប្រធានាធិបតី​អូ​បា​ម៉ា សម្ដេច​បានស្នើ​សុំ​ឲ្យ​កាត់បន្ថយ​បំណុល​នេះ ចំនួន​ណាមួយ ហើយ​នៅសល់​ប៉ុន្មាន​ភាគរយ​បង្វិល​មកជា​ជំនួយ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​។ នៅ​ពេលនោះ សម្ដេច​បាន​សួរ​៣​ដង ហើយ​លោក​អូ​បា​ម៉ា​ក៏បាន​ឆ្លើយ​៣​ដង​ដែរ ដោយ​លើកឡើងថា ពិបាក​ពន្យល់​សភា​អាមេរិក​ណាស់ ប៉ុន្តែ​សម្ដេច​បាន​តប​ទៅវិញ​ថា សម្តេច​ទៅវិញ​ទេ ដែល​ពិបាក​ពន្យល់​ប្រជាជនកម្ពុជា ពីព្រោះ​អាមេរិក បាន​ជួយ​លន់ នល់ ឲ្យ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះនរោត្តម សីហនុ ហើយក៏​ពិបាក​ឆ្លើយ​ចំពោះ​សភា​ដែរ ខណៈដែល​គេ​ទិញ​គ្រាប់បែក​មក​ទម្លាក់​លើ​ក្បាល​ប្រជាជន​កម្ពុជា​ហើយ បែរជា​ចាប់​បង្ខំ​ឲ្យ​យើង​សង​ប្រាក់​ទៅវិញ​៕

អត្ថបទ​៖ កោះ​កែវ

សូមចុចអាន៖ ​សម្តេចតេជោអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហការជាមួយតុលាការរៀបចំកន្លែងកាត់ទោសអ្នកល្មើសចត្តាឡីស័ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services