Connect with us

ព័ត៌មានជាតិ

សម្តេចណែនាំដល់មន្ទីរពិសោធន៍ត្រូវពិនិត្យសំណាកពីតំបន់មានហានិភ័យមុន

បានផុស

នៅ

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់ក្រសួងសុខាភិបាលត្រូវណែនាំដល់មន្ទីរពិសោធន៍ទាំងអស់ត្រូវពិនិត្យមើលសំណាករកមេរោគកូវីដ-១៩ ដែលបញ្ជូនមកពីតំបន់មានហានិភ័យមុនគេ ដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍បាន ខណៈពីមុនមើលសំណាកដែលយកមកពីតំបន់មិនប្រឈមមុនតាមលំដាប់ ដោយទុកសំណាកកន្លែងប្រឈមនៅក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីថ្លែងការណ៍ពិសេសនៅព្រឹកនេះ សម្តេចតេជោបានមានប្រសាសន៍ថា ការធ្វើបែបនេះនាំឱ្យយើងគ្រប់គ្រងអ្នកជំងឺមិនបានល្អ ព្រោះទម្រាំដឹងថាអ្នកជំងឺឆ្លងនោះ អ្នកជំងឺបានដើរពាសវាលពាសកាលទៅហើយ។

សម្តេចបានបន្ថែម៖ “ខ្ញុំសូមដាក់បទបញ្ជាឱ្យគ្រប់មន្ទីរពិសោធន៍ទាំងអស់ត្រូវមើលសំណាកណាដែលមកពីតំបន់ហានិភ័យមុនគេដើម្បីដឹងលទ្ធផលតេស្តងាយស្រួលឱ្យអាជ្ញាធរក៏ដូចជាក្រុមគ្រូពេទ្យចុះទៅយកអ្នកជំងឺឱ្យបានទាន់ពេលវេលា និងរហ័សគ្រប់គ្រងបានលឿន”។

គួរបញ្ជាក់ថា តាមរយៈសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៩ ខែមេសានេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបជាង ៣,៦០០នាក់ ជាសះស្បើយជិត ២,០០០នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួនជិត ១,៦០០នាក់។ ក្នុងនោះករណី “សហគមន៍២០កុម្ភៈ” មានចំនួនជាង ៣,១០០នាក់ ស្លាប់ចំនួន ២៤នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

មកដឹងពីដើមកំណើត និងអត្ថន័យ នៃល្បែងទាញព្រ័ត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

សាលា NPIC រៀបចំពិធីសង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ្នក​លេង​អ៊ីនធឺណិត​ព្រួតគ្នា រិះគន់តន្ត្រី​ YG ថា មាន​សំឡេងដដែលៗ អស់រយៈពេល ១៥ ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជាច្រើនគ្រួសារផ្ទុះការតវ៉ា ក្រោយអតីតប្រធានការិយាល័យសុរិយោដីស្រុកបូរីជលសារ ប្ដឹងពួកគាត់​ពីបទរំលោភដីអាស្រ័យផល

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ផលិតករ លៀក លីដា ស្នើរក្សាភាពស្ងៀមស្ងាត់ក្រោយរងការចោទថារឿង”ប្រវត្តិស្នេហ៍នាងនាថ” ចម្លងពីគេ

Sokha Hotels

ព័ត៌មានពេញនិយម