Connect with us

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីនាំយកអំណោយចែកជូនពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស ដែលជាប់ធ្វើចត្តាឡីស័ក

បានផុស

នៅ


លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារ ដែលមានលោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាងនាំយកអំណោយជាស្បៀង រួមមាន អង្ករចំនួន១៣ការ៉ុង មីចំនួន១៣កេស ទឹកសុទ្ធចំនួន១៩កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១៦យួរ  ត្រីខចំនួន១៩យួរ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៣គ្រួសារ ស្មើ នឹង ៣៣នាក់ (ស្រី ១៦នាក់) ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន និងបានទទួលការយកសំណាកលើកទី១ ក្នុងភូមិព្រែករទាំង ០៥គ្រួសារ ភូមិស្រីស្នំ ០១គ្រួសារ និងភូមិក្រាំងស្វាយ ០២គ្រួសារ  ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋទាំងនេះ គឺបានជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារអូរឬស្សី ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ 

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភស្ករគ្រាប់ចំនួន ៥០កេស ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងក្រុមការងារសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងក្រុមការងារយុវជនផងដែរ ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយ​ឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថា មានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លង កូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការ ទប់ស្កាត់ កូវីដ-១៩ ផងដែរ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម