មាន​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

មាន​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ

បានផុស

នៅ

គិត​ត្រឹម​ម៉ោង​១៧ និង​៣០ នាទី ល្ងាច​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​នេះ ដែលជា​ថ្ងៃ​ចុងក្រោយ នៃ​ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះ ឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុម ប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត មាន​គណបក្សនយោបាយ​ចំនួន​០៤ បានដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង នេះ​បើតាម​ការដឹង​ពី គ​.​ជ​.​ប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា ក្នុង​រយៈពេល ៥​ថ្ងៃ នៃ​ការដាក់​ពាក្យសុំ​ចុះបញ្ជី​ទាំងពីរ​នេះ គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្តកំពត បានទទួល​ពាក្យសុំ​ពី​គណបក្សនយោបាយ​ចំនួន ៤ ដែល​បានដាក់​ពាក្យសុំ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ខាងមុខ​។

គណបក្ស​ទាំង​៤ នោះ រួមមាន​ ​ទី​១. គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​បេក្ខជន​ពេញសិទ្ធិ​ចំនួន​១៣​រូប និង​បេក្ខជន​បម្រុង​ចំនួន​១៥ នាក់ សរុប​ចំនួន ២៨​នាក់​។

​ទី​២. គណបក្ស​សញ្ជាតិ​កម្ពុជា បានដាក់​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១៣​រូប និង​បេ​ក្ខ ជន​បម្រុង​ចំនួន ១៥​នាក់ សរុប​ចំនួន ២៨​នាក់​។

​ទី​៣. គណបក្ស​គណបក្ស​យុវជន​កម្ពុជា បានដាក់​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១៣​រូប និង​បេក្ខជន​បម្រុង​ចំនួន ១៣​នាក់ សរុប​ចំនួន ២៦​នាក់​។​

​ទី​៤. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានដាក់​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១៣​រូប និង​បេក្ខជន​បម្រុង​ចំនួន ១៣​នាក់ សរុប​ចំនួន ២៦​នាក់​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នេះ​ដែរ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត បានសម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​ចំពោះ​ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត ចំនួន​៣ គណបក្ស គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា​។​

​ដោយឡែក​សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត នឹង​ពិនិត្យ​សម្រេច​លើ​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ក្នុង​រយៈពេល​យ៉ាងយូរ​៥ ថ្ងៃ បន្ទាប់ពី​បាន​ទទួល​ពាក្យសុំ​ចុះបញ្ជី​នៅថ្ងៃនេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services