Connect with us

នយោបាយ

អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​បក្សប្រឆាំង ចំនួន​២​រូប​ទៀត ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ ឡើងវិញ​

បានផុស

នៅ

​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស សង្គ្រោះ​ជាតិ​ចំនួន​២​រូប​ទៀត បានសម្រេច​ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ ឡើងវិញ ក្រោយពី​អស់សង្ឃឹម​លើ​អតីត​មេដឹកនាំ​របស់ខ្លួន ដែល​កំពុង​នី​រទេស​ខ្លួន​នៅក្រៅ​ប្រទេស​។

​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​២​នាក់​នោះ គឺ​ទី​១. លោក ប៉ុល ហំ​ម អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ទី​២. លោក ផាន់ ច័ន្ទ​ស័ក្តិ សមាជិក​គណៈកម្មាធិកា​រ​នាយក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមការងារ​ខេត្តសៀមរាប ចូលរួម​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តាំងពី​ឆ្នាំ​១៩៩៣​។

លោក ផាន់ ច័ន្ទ​ស័ក្តិ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នា​ល្ងាច​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ ២០២១​នេះ ថា លោក​បានដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​ន​យោ បាយ​ឡើងវិញ​ចូលទៅ​កាន់​ក្រសួង​មហា ផ្ទៃ​ហើយ នៅ​ថ្ងៃទី​១៧ ខែឧសភា នេះ ។ លោក​បន្តថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ គឺ​ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ និង​ដើម្បី​បន្ត​នយោបាយ​របស់ខ្លួន នៅក្នុង​លំហ​ប្រជាធិបតេយ្យ​។

បើតាម​លោក ផាន់ ច័ន្ទ​ស័ក្តិ បច្ចុប្បន្ន ក៏មាន​មនុស្ស​មួយចំនួន កំពុង​រង់ចាំ ដេកចាំ និង​អង្គុយចាំ ថ្នាក់ដឹកនាំ​នៅក្រៅ​ប្រទេស​ហើយ​លោក​មិន​ខ្លាច​ពាក្យ​ថា ក្បត់បក្ស​នោះទេ ពីព្រោះ​នៅក្នុង​សង្គម​នយោបាយ​ស​ម័​យ​ទំនើប​ការសម្រេចចិត្ត​ធ្វើ​អ្វីមួយ គេ​មិនអាច​និយាយថា ជាការ​ក្បត់បក្ស ក្បត់ជាតិ ឬ​ក្បត់ទឹកដី​នោះទេ​។ ពាក្យ​នេះ​គេ​អាច​និយាយ​គេ​អាច​ប្រើ​នៅក្នុង​ម​ជ្ឈឹ​ម​សម័យ ឬ​សម័យ​កណ្តាល​ប៉ុណ្ណោះ​តែ​មកដល់​សម័យ​សក​ល​ភា​វូ​ពាណិជ្ជកម្ម សម័យ​ទំនើប សម័យ​ដែលមាន​ច្បាប់​ជាតិ​អន្តរជាតិ សម័យ​ដែលមាន​ច្បាប់​ជាតិ​អន្តរជាតិ គេ​មិនអាច​និយាយ​ភាសា​ក្បត់បក្ស ក្បត់ជាតិ​ទៀត​នោះទេ​។

លោក​លើក​ជា​សំណួរ​ថា “​ប្រសិនបើ​ខ្ញុំ​ក្បត់បក្ស​តើ​បក្ស​នោះ​ឈ្មោះ​អី ហើយ​បើ​ថា​ខ្ញុំ​ក្បត់​មេ ឬ​ក្បត់​ប្រធាន តើ​អ្នកណា​ជា​ប្រធាន​”​។ លោក​ថា នៅក្នុង​សង្គម​នយោបាយ​ជឿនលឿន សង្គម​ទំនើប យើង​គួរតែ​ផ្លាស់ប្ដូរ​ហើយ​ទស្សនៈ​បែបនេះ​។ យើង​ជា​អ្នកនយោបាយ​ជាន់​ថ្មី យើង​មិនអាច​យកពាក្យ​ថា ក្បត់បក្ស ក្បត់​មេ យកមក​និយាយបាន​ទៀត​នោះទេ យើង​គួរតែ​លុប​ពាក្យ​នេះ​ចេញ​។

ទាក់ទង​ទៅនឹង​ការចូលរួម​ធ្វើ​នយោបាយ​ក្រោយពី​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង វិញ លោក ផាន់ ច័ន្ទ​ស័ក្តិ បាន​អះអាងថា លោក​កំពុង​ចូលរួម​កវែកកឆ្នាំង​ជាមួយ​គណបក្ស​មួយ ដែល​បង្កើតឡើង​ដោយ​លោក អ៊ូ ច័ន្ទ​រ័ត្ន​។

​ទោះជា​យ៉ាងណាក៏ដោយ លោក ផាន់ ច័ន្ទ​ស័ក្តិ បាន​អះអាងថា ការចូល​ធ្វើ​នយោបាយ​នៅពេលនេះ យើង​នឹងធ្វើ​នយោបាយ​ដោយ​ទន់ភ្លន់ ហើយក៏​មិន​ធ្វើ​នយោបាយ​ដោយ​ជ្រុលនិយម​នោះដែរ ពីព្រោះ​គណបក្ស​កែទម្រង់ ជា​គណបក្ស​មួយ​ដែល​ទន់ភ្លន់ៗ មាន​គេ​មាន​យើង​មិនមែន “​មាន​ឯង​អត់​អញ់​” នោះទេ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម