Connect with us

នយោបាយ

ថ្ងៃ​សុក្រ ខាងស្អែក​នេះ គ​.​ជ​.​ប នឹង​បើក​កិច្ច​ពិគ្រោះ​យោបល់​តាម​អន​ឡាញ ស្ដីពី​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំសង្កាត់

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែឧសភា ឆ្នាំ​២០២១ គ​.​ជ​.​ប នឹង​បើក​កិច្ច​ពិគ្រោះ​យោបល់​តាម​អន​ឡាញ ស្ដីពី​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នេះ​បើ​យោងតាម​លិខិត​ជូនដំណឹង​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​គណបក្សនយោបាយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលជា​ភាគី​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​សាកល្បង ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​២៦ ខែឧសភា នេះ​។

កិច្ចប្រជុំ​តាម​អន​ឡាញ​នេះ នឹងមាន​ការចូលរួម​ពី​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក គ​.​ជ​.​ប​, លោក ទេព នីថា អគ្គលេខាធិការ​គ​.​ជ​.​ប​, លោក សោម សូ​រី​ថា ទីប្រឹក្សា និង​ជា​អគ្គលេខាធិការរង គ​.​ជ​.​ប​, លោក តុ​ប ប្ញ​ទ្ធី អគ្គនាយក​សេវាកម្ម​ច្បាប់ និង​បច្ចេកទេស ហើយ​កិច្ចប្រជុំ​នេះ នឹងមាន​បទ​បង្ហាញ​អំពី​កម្មវិធី​រៀបចំ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​បទ​បង្ហាញ​ស្តីអំពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​ដំណើរការ​បោះឆ្នោត និង​ការប្រើ​ប៊ិក​គំនូស​គាំទ្រ​គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​ផងដែរ​។

បើតាម គ​.​ជ​.​ប កិច្ចប្រជុំ​ពិគ្រោះ​យោបល់​តាម​អន​ឡាញ ស្តីពី​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុម ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២១ នឹង​ប្រព្រឹត្ត​ទៅតាម​អន​ឡាញ (Jitsi Meet) នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែឧសភា ឆ្នាំ​២០២១ ហើយ​តំណាង​ក្រសួង ស្ថាប័ន លធ​.​ខ​ប គណបក្ស​នយោបាយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ត្រូវបាន​សាមី​ក្រសួង ស្ថាប័ន ចាត់តាំង​ឱ្យចូល​រួម​ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​កន្លងមក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​កិច្ច ប្រជុំ​ពិគ្រោះ​យោបល់​នេះ​។

សូម​បញ្ជាក់​ថា ការបោះឆ្នោត​សាកល្បង​សម្រាប់​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២១ គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ នៅក្នុង​ឃុំ សង្កាត់ គោលដៅ​មួយចំនួន ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប​) បានសម្រេច​លើក​ពេល​អនុវត្ត​ដំណើរការ បោះឆ្នោត​នេះ ដោយសារតែ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម