Connect with us

នយោបាយ

គ​.​ជ​.​ប កំណត់​យក​ថ្ងៃទី​២០ ខែមិថុនា ដើម្បី​បោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​

បានផុស

នៅ

​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានកំណត់​យក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ ដើម្បី​បោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយ​ពេលវេលា​នេះ នឹងមិន​លើក​ទៀត​ទេ ដោយសា​តែ​កាលវិភាគ​បាន​ពេញ​អស់​ទៅហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់​របស់លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​ធ្វើឡើង​នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​តាម​អន​ឡាញ ស្ដីពី​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែឧសភា ឆ្នាំ​២០២១ នេះ​។

បើ​តាម​លោក ឌឹ​ម សុ​វណ្ណា​រុំ រហូតមកដល់​ពេលនេះ មិនទាន់មាន​ប្រទេស​ណាមួយ​ធ្វើការ​បោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ​នៅឡើយ​ទេ ដូច្នេះ​យើង​ប្រើប្រាស់ IT ដើម្បី​ជំនួយ​ដល់​ការបោះឆ្នោត​តែប៉ុណ្ណោះ ហើយ​រាល់​នីតិវិធី​នៃ​ការបោះឆ្នោត គឺ​នៅ​ដដែល​ទាំងអស់ គ្រាន់តែ​យក​ជំនួយ​ពី IT តែប៉ុណ្ណោះ ដូចជា​ការចុះបញ្ជី​គណបក្សនយោបាយ ការបញ្ជូន​លទ្ធផល​ជាដើម​។ លោក​បន្តថា ការយក IT ជា​ជំនួយ​នេះ ក៏​គិតពី​សុវត្ថិភាព​ដែរ ដែល​គោលបំណង​របស់ គ​.​ជ​.​ប គឺ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ជឿជាក់​ពី​ម្ចាស់ឆ្នោត​។

លោក ឌឹ​ម សុ​វណ្ណា​រុំ អះអាងថា គ​.​ជ​.​ប នៅមាន​ការងារ​ជាច្រើន​ទៀត ដែល​ត្រូវធ្វើ ដូចជា​ការបណ្ដុះបណ្ដាល​គណបក្សនយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល និង​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ដើម ហើយ​ការងារ​នេះ នឹង​ចាប់ផ្ដើម​នៅ​ដើមខែ​មិថុនា​ខាងមុខ​។ ក្រៅពីនោះ នៅមាន​ការបណ្ដុះបណ្ដាល​ក្រុមប្រឹក្សាឃុំ សង្កាត់ ។ បន្ទាប់មក​នៅ​ថ្ងៃទី​០៩ ខែមិថុនា ខាងមុខ​នឹងធ្វើ​ការចុះឈ្មោះ ធ្វើការ​បោះឆ្នោត​សាកល្បង​នៅ​ក្រុមប្រឹក្សា ឃុំ សង្កាត់ ។ ដូច្នេះ​តំណាង​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ទាំងអស់​អាច​ចូលរួមបាន ហើយ​ដំណើរការ​នេះ នឹង​ប្រព្រឹត្តទៅ​ទាំងពីរ គឺ​ធ្វើ​ទាំង IT ទាំង​ការចុះឈ្មោះ​ធម្មតា​។

​លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​បញ្ជាក់ដែរថា ការបោះឆ្នោត​សាកល្បង​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខ ហើយ​ពេលវេលា​នេះ នឹង​មិនមែន​ការលើក​ទៅទៀត​ទេ​។ ​ដោយសារតែ​កម្មវិធី​ពេញ​ទៅ​ហើយ មិនមាន​ពេល​សម្រាប់​លើក​ទៀត​ទេ​។

លោក​បន្តថា បន្ទាប់ពី​ការបោះឆ្នោត​សាកល្បង​នេះ គឺ​ដល់ពេល​បោះឆ្នោតក្រុមប្រឹក្សា​ក្រុង​បូកគោ​តែម្ដង ដែល​ប្រព្រឹត្តទៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ហើយ​បន្ទាប់មក គឺ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ប្រចាំឆ្នាំ ដោយ​ចាប់ផ្ដើម​ពី​ខែកញ្ញា​។ បន្ទាប់​មក​ទៀត គឺ​ត្រូវ​បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ គឺ​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២​។ ចប់​ការបោះឆ្នោត​ឃុំ សង្កាត់ នេះ នឹង​បន្ត​មកដល់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ទៀត​។

ចំណែក​លោក សោម សូ​រី​ដា បាន​បញ្ជាក់ថា ការបោះឆ្នោត​សាកល្បង​នេះ មិនមែនជា​ការស្វែងរក​សម្លេងឆ្នោត​របស់​គណ​បក្សនយោបាយ​នោះទេ គឺជា​ការចូល​រួមមួយ ក្នុងនាម​ជា​អ្នកសង្កេតការណ៍ មិនមែនជា​អ្នក​ចុះបញ្ជី​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​នោះទេ​។

បើតាម​លោក សោម សូ​រី​ដា គោលបំណង នៃ​ការបោះឆ្នោត​សាកល្បង​នេះ គឺមាន​៤​សំខាន់​ចំណុច គឺ​ទី​១, ការសាកល្បង​កម្មវិធី គឺ​ការចុះបញ្ជី​បេក្ខជន​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​ឌីជីថល ទី​២, ការការពារ​ការចម្លង​ការរីក​រាលដាល​នៃ​ជំងឺ covid-19 នៅ​ការិយាល័យ​បោះឆ្នោត ទី​៣, ដើម្បី​ពិនិត្យ​ប្រសិទ្ធភាព​នៃ​ការប្រើ​ត្រា​សញ្ញា​គំនូស​គាំទ្រ​លើ​គណបក្សនយោបាយ​ជំនួស​ឲ្យ​ការប្រើ​ប៊ិច និង​ទី​៤, ការសាកល្បង​ត្រួត ពិនិត្យ បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​៕

ដោយ​​​​​​​ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម