ព័ត៌មានជាតិ
ទូតបារាំងបង្ហើបពីវត្តមាន ប្រធានាធិបតីបារាំង នៅកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
លោកស្រី Eva Nguyen Bing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហើបពីវត្តមាន ប្រធានាធិបតីបារាំង នៅកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈលោកស្រីចូលជួបសម្ដែងការគួរសម និងជម្រាបលា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកស្រី Eva Nguyen Bing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ក្នុងនាមប្រទេសជាមិត្ត បារាំងប្តេជ្ញានឹងជួយកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ បើតាមលោកស្រី Eva Nguyen Bing ប្រធានាធិបតីបារាំង ក៏មានបំណងចូលរួមកិច្ចប្រជុំកំំពូលអាស៊ី-អ៊ឺរ៉ុប ដែលរៀបចំនៅកម្ពុជានាចុងឆ្នាំ២០២១នេះ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មកាទូតរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យ ជាពិសេសលើវិស័យមួយចំនួនដូចជា ពាណិជ្ជកម្ម វិស័យអប់រំ សុខាភិបាល វប្បធម៌ ការពារជាតិយុត្តិធម៌ ទឹកស្អាត ថាមពល កសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្ម រវាងបារាំង-កម្ពុជា មានការកើនឡើងជាលំដាប់ គឺនៅក្នុងឆ្នាំ ២០១៨ និងឆ្នាំ២០១៩ មានរហូតដល់ទៅជាង ៥០០លានអឺរ៉ូក្នុងមួយឆ្នាំ ប៉ុន្តែជាអកុសលដោយសារបញ្ហាវិបត្តិជាសកលនៃជំងឺកូវីដ១៩ ធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការធ្លាក់ថយបន្តិចបន្តួច។ យ៉ាងណានៅក្រោយវិបត្តិនេះទៅ ប្រទេសទាំងពីរ នឹងជំរុញឲ្យទំហំពាណិជ្ជកម្មនេះ មានការកើនឡើងទ្វេដង៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
ព័ត៌មានជាតិ៩ ម៉ោង ago
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់២០មេសា
-
ចរាចរណ៍២១ ម៉ោង ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម