Connect with us

នយោបាយ

​គណបក្សហ៊្វុនស៊ិនប៉ិច ទទួលស្គាល់​ថា​ខ្លួន​ពិតជា​រៀបចំ​បច្ចេកទេស​​យឺត​បន្តិច​មែន ប៉ុន្តែ​ជា​គោលការណ៍​នៅតែ​ចង់​រូប​រួម

បានផុស

នៅ

លោក ផាន់ សិទ្ធី ប្រធាន​ក្រុមការងារ​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ពិតជា​រៀបចំ​បច្ចេកទេស​យឺត​បន្តិច​មែន ប៉ុន្តែ​ជា​គោលការណ៍​នៅតែ​ចង់​រូប​រួម ហើយ​អ្វី​ដែល​ជា​ការ​ជំរុញ​រប​ស់លោក ញឹក ប៊ុនឆៃ ពិតជា​មិន​ខុស​ទេ ពីព្រោះ​ពេលវេលា​នៃ​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ កាន់តែ​កៀក​ណាស់​ទៅ​ហើយ​។​

ការ​បញ្ជាក់​របស់លោក ផាន់ សិទ្ធី បាន​ធ្វើឡើង​បន្ទាប់ពី​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បានប្រកាស​ផ្អាក​ការចរចា ដើម្បី​រួបរួមគ្នា​រវាង​ក្រុមការងារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយសារ​តែមាន​បញ្ហា​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាពិសេស​លោក ញឹក ប៊ុនឆៃ អះអាងថា មកពី​បុគ្គល​ឈ្មោះ ហេង ហាក់​លីម ហើយ​លោក​បាន​ទុកពេល​វេលា​ឲ្យ​២​ស​ប្តា​ហ៍​ទៀត ប្រសិនបើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​មិនបាន​ទេ លោក​មិនអាច​ចាំបាន​ទៀត​ទេ​។​

​លោក ផាន់ សិទ្ធី ថ្លែងថា លោក ញឹក ប៊ុនឆៃ ក្នុងនាម​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គាត់​ចង់​ផ្អាក​ការជជែក​គ្នា​រឿង​រួបរួម ប៉ុន្តែ​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​យើង ផ្អាក​ក៏​មិន​ថា ស្អី​ក៏​មិន​ថា តែ​យើង​នៅ​រក្សា​គោលជំហរ​មួយ​បើកចំហ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណបក្សនយោបាយ​ទាំងអស់ ដែលមាន​ទស្សន​នយោបាយ​ដូចគ្នា ជាពិសេស​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ​។ ពីព្រោះ​កាលពី​ខែតុលា ឆ្នាំ​២០១៩ លោក ញឹក ប៊ុនឆៃ បាន​ទៅ​ជួប​សម្ដេចក្រុមព្រះ ជជែក​គ្នា​ថា យើង​នឹង​រូប​រួមគ្នា​រវាង​គណបក្ស​ទាំងពីរ តែ​ក្រោយមក​យើង​មាន​បញ្ហា​រអាក់រអួល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក ផាន់ សិទ្ធី “​បន្ទាប់ពី​មាន​បញ្ហា​ការរីក​រាល នៃ​ជំងឺ​កូ​វីដ​១៩ ពី​ខែមីនា ឆ្នាំ​២០២០ មក យើង​បាន​ខកខាន​រហូតមក ហើយ​ចេះតែ​ពន្យារ​ពន្យាររហូតមក​ដល់​ពេល​នេះ​។ តែ​ឥឡូវនេះ យើង​ចង់​ចាប់ផ្ដើម​វិញ តែ​ដោយសារ​មានការ​រអាក់រអួល​ផ្នែក​បច្ចេកទេស​បន្តិច ដូច​ឯកឧត្តម ញឹក ប៊ុនឆៃ គាត់​លើក​ពី​បញ្ហា​រាំងស្ទះ ដោយសារ​បុគ្គល​ម្នាក់ ពីរ​នាក់​អីចឹង តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​យល់ថា នោះ​ជា​បញ្ហា​ធ្វើ​ឲ្យ​រាំងស្ទះ​នោះ​ទេ ពីព្រោះ​ជា​គោល​ការ​ណ៍ យើង​នៅតែមាន​ការចង់​រួបរួមគ្នា ពីព្រោះ​ការចង់​រួបរួម​នេះ មិនមែន​ចង់តែ​ហ៊្វុនស៊ិនប៉ិច​ទេ យើង​ចង់​ទាំងសងខាង ហើយ​ហេតុអ្វី​យើង​ចង់​ទាំងសងខាង ? ពីព្រោះ​យើង​យល់ថា យើង​សាមគ្គី​គ្នា​ទៅ​វា​ល្អ បើ​បាក់បែក​គ្នា​ទៅ​វា​អត់​ល្អ​ទេ អីចឹង​គាត់ (​ញឹក ប៊ុនឆៃ​) លើកឡើង​នោះ គ្រាន់តែ​ជា​សារ​មួយ គោលបំណង​របស់គាត់ នៅតែ​ចង់​រូប​រួម​ដែរ​ទេ​”​។

ទាក់ទង​ទៅនឹង​សំណួរ​សួរថា តើ​គណបក្ស​អាច​ជំរុញ​ការងារ​នេះ ឱ្យ​រូប​រួមគ្នា​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ បានដែរ​ឬទេ ? លោក ផាន់ សិទ្ធី បាន​អះអាងថា អ្វីដែល​យើង​ធ្វើ​មិនទាន់​នោះ គឺ​កាលបរិច្ឆេទ ពីព្រោះ​លោក ញឹក ប៊ុនឆៃ បាន​ប្រាប់​ឱ្យ​យើង​រៀបចំ​រយៈពេល​ពីរ​សប្តាហ៍ ដូច្នេះ​ទាក់ទង​ពេលវេលា​នេះ ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពិបាក​បន្តិច ពីព្រោះ​យើង​មាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវធ្វើ នេះ​ទីមួយ ហើយ​ទី​ពីរ​ទៀត ការសម្រេចចិត្ត​ទាំងឡាយ​ទាក់ទង​ទៅដល់​សម្ដេច​ព្រះប្រធាន ដែល​នៅ​ទីក្រុង​ប៉ារីស​ឯណោះ “​ដូច្នេះ​ធ្វើឱ្យ​យើង​យឺតយ៉ាវ​បន្តិច​មែន តែ​គោលជំហរ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅតែ​មាន​ស្មារតី​ថា យើង​រួបរួមគ្នា ហើយ​ឯកឧត្តម ញឹក ប៊ុនឆៃ ខ្លួនឯង ក៏​គាត់​មាន​ជំហរ​រួបរួមគ្នា​ដែរ ប៉ុន្តែ​គាត់​ដាក់​ឱ​សា​នុ​វាទ​នេះ ដើម្បី​ចង់​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រឹង​ឱ្យ​ឆាប់​បន្តិច​ទៅ ពីព្រោះ​ពេលវេលា គាត់​និយាយ​នេះ​មិន​ខុស​ទេ ពេលវេលា នៃ​ការដាក់​បេក្ខជន​ក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែ​កៀក​ណាស់​ទៅ​ហើយ តែ​យើង​ទទួលស្គាល់​ខ្លួន​យើង​ពិតជា​យឺត​មែន តែ​ធ្វើ​ម៉េច នេះ​មកពី​បច្ចេកទេស​វា​យឺត​អញ្ចឹង វា​ផ្សំ​នឹង​កូ​វីដ​ផង ផ្សំ​នឹង​បញ្ហា​ផ្សេងៗ​ផង​។

​សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី​២៨ ខែមិថុនា លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការរួបរួម​គ្នា​រវាង​ហ៊្វុនស៊ិនប៉ិច និង​ខ្មែរ​រួបរួម​ជាតិ មិនបាន ដោយសារតែ​បុគ្គល ហេង ហាក់​លីម​។

លោក​ថា ការចរចា​រវាង​ក្រុមការងារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មកដល់ពេលនេះ​បាន​ចំណាយ​អស់​រយៈពេល​មួយឆ្នាំ​ហើយ ដើម្បី​រួបរួមគ្នា​ជា​គណបក្ស​តែមួយ ហើយក៏​មានការ​ឯកភាព​គ្នា​លើ​ចំណុច​ជាច្រើន​ផងដែរ ប៉ុន្តែ​អ្វីដែល​មិនអាច​រួបរួមគ្នា​បាន គឺ​ដោយសារតែ​បុគ្គល ហេង ហាក់​លីម ដែលជា​អ្នកបម្រើ​ផ្ទាល់​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូច្នេះ​លោក​ទុកពេល​ឲ្យ​២​ស​ប្តា​ហ៍​ទៀត ប្រសិនបើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​មិនបាន​ទេ លោក​មិនអាច​ចាំ​បានទេ ពីព្រោះ​ពេលវេលា​នៃ​ការបោះឆ្នោត​ឃុំ សង្កាត់ កាន់តែ​កៀក​ទៅហើយ​។

​បើតាម​លោក ញឹក ប៊ុនឆៃ ការរួបរួម​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ បាន​បរាជ័យ​ចំនួន​៣​លើក​រួច​មក​ហើយ ហើយ​ការចរចា​នា​ពេល​នេះ គឺជា​លើក​ទី​៤។​ លោក​អះអាងថា ការ​បរាជ័យ​នៅក្នុង​ការ​រួបរួម​គ្នារ​វាង​គណបក្ស​ទាំងពីរ​នាពេល​កន្លងមក គឺ​ដោយសារតែ​ការបែងចែក​កូតា ទាំង​រចនាសម្ព័ន្ធ​ថ្នាក់ជាតិ និង​មូលដ្ឋាន ប៉ុន្តែ​សម្រាប់​ការចរចា ដើម្បី​រួបរួម​គ្នា​នៅ​ពេល​នេះ មិនបាន​បែងចែក​កូតា​ទេ មានន័យថា មិន​យក​រូបមន្ត​នោះ​មក​ធ្វើ​ទៀត​ទេ​។ លោក​សម្តែង​ក្តី​សង្ឃឹមថា នៅពេល​រួមគ្នា​រវាង​គណបក្ស​ទាំងពីរ​នេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៤ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ៤ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៣៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ៤៩ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម