Connect with us

នយោបាយ

ថ្ងៃទី​១​នៃ​ការឃោសនា មាន​គណបក្ស​នយោបាយ​ចំនួន​២ បានធ្វើ​សកម្មភាព

បានផុស

នៅ

ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​ដំបូង​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​២ ក្នុងចំណោម គណបក្សនយោបាយ​ទាំង​៤ បានធ្វើ​សកម្មភាព​ឃោសនា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា នេះ​បើតាម​ការបញ្ជាក់​ពី គ​.​ជ​.​ប​។​

បើតាម គ​.​ជ​.​ប គណបក្ស​ប្រជាជន​កម្ពុជា ៖ មាន​រថយន្ត ចំនួន​៧០ គ្រឿង និង​ម៉ូតូ​ចំនួន​៣០ គ្រឿង សរុប​អ្នកចូលរួម​មាន​ចំនួន​២០០ នាក់​។ ចំណែក​គណបក្ស​សញ្ជាតិ​កម្ពុជា​៖ មាន​រថយន្ត ចំនួន​២ គ្រឿង និង​ម៉ូតូ​ចំនួន ៥ គ្រឿង សរុប​អ្នកចូលរួម​មាន​ចំនួន​២០ នាក់​។

លោក​បណ្ឌិត តែ ជិន​ណា​រិ​ទ្ធ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពត ដែល​បាន​ចូលរួម​ឃ្លាំមើល​សកម្មភាព​ឃោសនា​នៅថ្ងៃនេះ​បានឱ្យដឹងថា អ្នកចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​អនុវត្ត និង​គោរព​តាម​វិធានការ​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អ​។ លោក​បាន​បន្តថា សកម្មភាព​ឃោសនា​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សណ្តាប់ធ្នាប់ និង​បាន​ទៅដល់​គោលដៅ​ដែល​បាន​កំណត់ដោយ​សន្តិ​វិ​ធី។

សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោត​រយៈ​ពេល​៨​ថ្ងៃ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង​៦ ព្រឹក ដល់​ម៉ោង​១០​យប់​។ គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត​ត្រូវ​បញ្ចប់ ២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។ ចំពោះ​ការរៀបចំ​ក្បួនព្យុហយាត្រា ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរជើង ឬ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​នៅក្នុង​មណ្ឌល​ត្រូវ​កំណត់ ២ ដង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម