Connect with us

នយោបាយ

លោក គង់ គាំ ចង់​ឲ្យ​លោក អ៊ូ ច័ន្ទ​រ័ត្ន ធ្វើ​ចៅ​មហា ដើម្បី​រួបរួមគ្នា​រវាង​អ្នកនយោបាយ​ថ្មីៗ

បានផុស

នៅ

លោក គង់ គាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៅក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បច្ចុប្បន្ន​ជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​នោះ មានបំណង​ចង់​ឲ្យ​លោក អ៊ូ ច័ន្ទ​រ័ត្ន ដែលជា​សហ​ស្ថាបនិក​ម្នាក់​របស់​គណបក្ស​កែទម្រង់​កម្ពុជា ធ្វើជា​អ្នកសម្របសម្រួល ដើម្បី​រួបរួមគ្នា​រវាង​អ្នកនយោបាយ ដែល​ទើប​បង្កើត​គណបក្ស​ថ្មីៗ ចូលរួម​គ្នា​ជា​ធ្លុង​មួយ ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នាពេល​បោះឆ្នោត​ខាងមុខ​។

​បំណង​របស់លោក គង់ គាំ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១​នេះ ខណៈ​លោក អ៊ូ ច័ន្ទ​រ័ត្ន បានបង្ហាញ​ចេតនា​ចង់​រួបរួម​គ្នា​ជាមួយ​អតីតមន្ត្រី​ជាន់ខ្ពស់​ទាំង​អស់ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​ខណៈ​ដែល​លោក​មើល​ឃើញ​ថា មាន​អតីតមន្ត្រី CNRP បាន​នាំ​គ្នា​បង្កើត​គណបក្ស​ថ្មីៗ​ជា​បន្តបន្ទាប់​។

បើ​តាម​អ្នកនយោបាយ​ចាស់វស្សា​រូប​នោះ “​ការ​រួបរួម​អ្នកប្រជាធិបតេយ្យ មិនអាច​គ្រាន់តែ​ជា​វោហាស័ព្ទ​នយោបាយ​នោះ​ឡើយ​។ ត្រូវ​ប្រែក្លាយ​ទ្រឹស្តី អោយទៅជា​សកម្មភាព និង​លទ្ធផល​ជាក់ស្តែង​”​។ លោក​ថា លោក អ៊ូ ច័ន្ទ​រត្ន ជា​សហ​ស្ថាបនិក​ម្នាក់​របស់​គណបក្ស​កែទម្រង់​កម្ពុជា ដែល​បាន​បង្កើត​ថ្មី ដូច​គណបក្ស​នយោបាយ​ថ្មីៗ​ដទៃទៀត​ដែរ ហើយ​មាន​ចេតនា​បង្រួបបង្រួម​អ្នកនយោបាយ​អតីត CNRP ដែល​បាន​បង្កើត​គណបក្សនយោបាយ​ថ្មីៗ ឲ្យ​ចូល​រួម​ជា​ធ្លុង​មួយ​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នាពេល​បោះឆ្នោត​ខាង​មុន​។

លោក គង់ គាំ អះអាង​ថា នោះ​គឺជា​ចេតនា​ល្អ តែ​លោ​កថា ការចង់​ជ្រក​ក្រោម​ដំបូល​តែមួយ ដូច​កាល​អតីត CNRP ត្រូវ​ឆ្លង​ការ​ជួបពិភាក្សាគ្នា​ដោយ​ស្ម័គ្រស្មោះ និង​រួមគ្នា​ទទួលខុសត្រូវ​ខ្ពស់​ណាស់ ហើយ​ដើម្បី​អាច​សម្រេច​បញ្ហា​នេះ គណបក្ស​ឆន្ទៈ​ខ្មែរ យល់ស្រប​ជូន​តួនាទី​ដល់​គណបក្ស​កែទម្រង់​ក​ម្ពុ​ជា ជា​អ្នកសម្របសម្រួល ដើម្បី​អញ្ជើញ​ថ្នាក់ដឹកនាំ និង​អ្នកនយោបាយ​បង្កើត​គណបក្ស​ថ្មីៗ កំណត់​ពេលវេលា និង​ទីកន្លែង​សមស្រប ជួបពិភាក្សា​គ្នា​។

ទាក់ទង​បញ្ហា​នេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​នៅឡើយ​ទេ ប៉ុន្តែ​កាលពី​ថ្មីៗ​នេះ លោក​ធ្លាប់​បាន​អះអាងថា លោក​មាន​ឆន្ទៈ​ចង់​បង្រួបបង្រួម​គ្នា​ឡើងវិញ ជាមួយ​អតីតមន្ត្រី​ជាន់ខ្ពស់​ទាំង​ជាង​២០​រូប ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដើម្បី​ប្រជែង​ជាមួយ​បក្ស​កាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ថា បើ​មានការ​រួបរួមគ្នា​ក្រោម​ស្លាក​បក្ស​តែមួយ គឺ​ពិត​ជាមាន​ឥទ្ធិពល​លើ​ឆាកនយោបាយ​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បានស្នើ​សិទ្ធ​សុំ​ធ្វើ​នយោបាយ​ឡើងវិញ បាន​បង្កើត​គណបក្ស​ចំនួន​៦ ក្នុងនោះ​មាន គណបក្ស​ខ្មែរ​អភិរក្ស គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ គណបក្ស​កែទម្រង់​កម្ពុ​ជា គណបក្ស​កម្ពុជា​និយម គណបក្ស​បេះដូង​ជាតិ និង​គណបក្ស​ឆន្ទៈខ្មែរ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ២ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៣២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ៤៧ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ៥២ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម