Connect with us

នយោបាយ

លោក សុខ ឥសាន​ថា គម្រោង​ចងសម្ព័ន្ធភាព​រវាង​គណ​បក្ស​បង្កើត​ថ្មី មិនមាន​អ្វី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បារម្ភ​ទេ

បានផុស

នៅ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា ការចង់​បង្រួម​បង្រួម​រវាង​គណបក្ស​ដែល​បង្កើត​ថ្មី ដោយ​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មិនអាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ព្រួយបារម្ភ​ទេ ដោយសា​តែ​អ្នក​ទាំងនោះ សុទ្ធតែជា​កម្លាំង​ចាស់ ហើយ​ជាមនុស្ស​ធ្លាប់​ចាញ់ នៅក្នុង​ការបោះឆ្នោត​ជា​បន្តបន្ទាប់​នាពេល​កន្លងមក​។

ការលើកឡើង​របស់​អ្នកនាំពាក្យ​រូបនេះ បាន​ធ្វើឡើង​ក្រោយពី​លោក អ៊ូ ច័ន្ទ​រ័ត្ន ដែលជា​សហ​ស្ថាបនិក​ម្នាក់​របស់​គណបក្ស​កែទម្រង់​កម្ពុជា មានបំណង​សម្របសម្រួល​រវាង​អ្នកនយោបាយ នៃ​អតីត CNRP ដែល​ទើប​ចេញមក​បង្កើត​គណបក្ស​ថ្មីៗ ដើម្បី​រួបរួមគ្នា​ជា​ធ្លុង​មួយ ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​។

តា​មរយៈ​បណ្តាញ​តេ​ឡេ​ក្រាម​របស់ខ្លួន​នា​រសៀល​នេះ លោក សុខ ឥសាន បានលើកឡើង​យ៉ាងខ្លី​ថា “​ការចង់​ចងសម្ព័ន្ធភាព​រវាង​គ​បក្ស​បង្កើត​ថ្មី មិន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ព្រួយបារម្ភ​ទេ ដោយសារ​កម្លាំង​ចងសម្ព័ន្ធភាព​មិនមាន​អ្វី​ប្លែក​ទេ គឺ​ស្ថិតនៅក្នុង​កម្លាំង​ចាស់ ដែល​ធ្លាប់​ចាញ់​កន្លងទៅ​រួចហើយ​”​។

គួរ​រំលឹក​ថា កាលពី​ថ្មីៗ​នេះ លោក អ៊ូ ច័ន្ទ​រ័ត្ន ដែលជា​សហ​ស្ថាបនិក​ម្នាក់​របស់​គណបក្ស​កែទម្រង់​កម្ពុជា បានបង្ហាញ​ចេតនា​ចង់​ឲ្យ​មានការ​សម្របសម្រួលរ​វាង​អ្នកនយោបាយ​មួយចំនួន ដែលជា​អតីត CNRP ដែល​ទើប​ចេញមក​បង្កើត​គណបក្ស​ថ្មីៗ ដើម្បី​រួបរួមគ្នា​ជា​ធ្លុង​មួយ ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ ហើយ​ចេតនា​នេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​លោក គង់ គាំ ដែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៅក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​គណបក្សនយោបាយ​ចំនួន​៦​ហើយ ដែល​បាន​បង្កើតឡើង​ដោយ​អតីតមន្ត្រី​គណបក្សប្រឆាំង រួមមាន គណបក្ស​ឆន្ទៈ​ខ្មែរ​, គណបក្ស​ខ្មែរ​អភិរក្ស​, គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​, គណបក្ស​កំណែទម្រង់​កម្ពុជា​, គណបក្ស​បេះដូង​ជាតិ និង​គណបក្ស​កម្ពុជា​និយម​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម