Connect with us

នយោបាយ

ដំណើរ​ទៅ​បារាំង​របស់​សម្ដេច​ក្រឡា​ហោម ស ខេង​ ៖ លោក កែវ រ៉េមី ប្រាប់​ឲ្យ​អ្នកនយោបាយ​ប្រឆាំង​ឈប់​ប្រើ​នយោបាយ​លាប​ពណ៌

បានផុស

នៅ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ប្រាប់​ឲ្យ​អ្នកនយោបាយ ដែល​មាន​និន្នាការ​មិន​ស្រប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​អ្នកវិភាគ​នយោបាយ ឈប់​ប្រើ​នយោបាយ​លាប​ពណ៌​ដាក់គ្នា ពីព្រោះ​ប្រទេស​យើង​ធ្លាប់​ឆ្លងកាត់​នយោបាយ​នេះ​រួចហើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ជាង​៣​លាន​នាក់ ម្យ៉ាងទៀត សម្ដេច​ក្រឡាហោម ស ខេង មុន​ចាក​ចេញទៅ​ប្រទេស​បារាំង​បានប្រកាស​ប្រាប់​រួចរាល់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ រ៉េមី បាន​ប្រាប់​កម្ពុ​ជាថ្មី​នា​រសៀល ថ្ងៃទី​២៤ ខែសីហា នេះ​ថា ការ​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង​របស់​សម្ដេច​ក្រឡា​ហោម ស ខេង គឺ​លោក​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ច្បាស់លាស់​អស់ហើយ នឹង​ក៏បាន​បញ្ជាក់ដែរថា អ្នកណា​ជា​រដ្ឋមន្ត្រី​ស្ដីទី​។ លោក​ថា ក្នុងនាម​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា លោក​នៅតែ​គោរព​ចំពោះ​បងប្អូន ដែលមាន​និន្នាការ​ផ្សេង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទោះបីជា​បងប្អូន​នៅក្នុង​គណបក្ស​ណាក៏ដោយ​។

លោក​បាន​ប្រាប់​ឲ្យ ប្រើប្រាស់​សិទ្ធិ​តាម​ប្រព័ន្ធ​អន​ឡាញ​ទៅតាម​អ្វី ដែល​អាច​ធ្វើបាន តាម​ក្រឹត្យក្រម និង​សេចក្តីថ្លៃថ្នូរ មាន​សី​លធ​ម៌ ជាពិសេស​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ “​បើ​បងប្អូន​យើង​ប្រើ​សិទ្ធិ​របស់ខ្លួន​ហួស​ព្រំដែន ចូល​ទៅដល់​បំពាន​សិទ្ធិ​របស់​អ្នកដទៃ របស់​បុគ្គល​ដទៃ ជាពិសេស​សម្ដេច​ក្រឡាហោម ស ខេង វា​ចូល​ទៅដល់​ការ​លាប​ពណ៌​ថា ទៅ​ជួប​អ្នកនេះ​ជួប​អ្នកនោះ វា​នឹង​បង្កើត​ទៅជា​រឿងរ៉ាវ​វែងឆ្ងាយ​”​។

លោក កែវ រ៉េមី បាន​អះអាងថា តាម​សង្កេត ឥរិយាបថ អត្តចរិត​របស់​សម្ដេច​ក្រឡាហោម លោក​ជាម​នុស្ស​មិន​ចូលចិត្ត​និយាយ​ច្រើន​ទេ ដូច្នេះ​ការមិន​ចូលចិត្ត​និយាយ​ច្រើន​នេះហើយ ដែល​នាំ​ឲ្យ​នៅតាម​ប្រព័ន្ធ online មាន​ការមូល​បង្កាច់ និង​លាប​ពណ៌​ដាក់​គាត់​។

បើតាម​លោក កែវ រ៉េមី នយោបាយ​លាប​ពណ៌​នេះ គឺជា​នយោបាយ​គ្រោះថ្នាក់​បំផុត ហើយ​បញ្ហា​ដែល​ខ្មែរ​យើង​វិនាស​អន្តរាយ ពី​អតីតកាល សម័យ​ប៉ុលពត គឺ​ដោយសារ​នយោបាយ​លាប​ពណ៌​នេះឯង​។ លាប​ពណ៌​ថា ជា CIA របស់​អា​មេ​រិច​កាំ​ង ជា kgb របស់​រុស្ស៊ី ជា​ចារកម្ម​របស់​វៀតណាម​ជាដើម ហើយ​លាប​ពណ៌​ចុះឡើងៗ សម្លាប់​តែ​ខ្មែរ​ឯង​។ នយោបាយ​លាប​ពណ៌ ដែល​ធ្វើឱ្យ​ខ្មែរ​អន្តរាយ ដែល​ប្រទេស​យើង​ឆ្លងកាត់​បទពិសោធន៍​ដ៏​មហា​អាក្រក់​នៅក្នុង​សម័យ​៧៥ ដល់​៧៩ នៃ​របប​អាវខ្មៅ​។ ដូច្នេះ​លោក​ថា យើង​គួរ​កែ​ទម្លាប់ ពីបទ​ពិសោធន៍​អាក្រក់ នៃ​អតីតកាល ត្រឡប់មកវិញ ហើយ​ធ្វើ​នយោបាយ​ដោយ​សុចរិត កុំ​លាប​ពណ៌ មាន​សេចក្តីថ្លៃថ្នូរ វិភាគ​ការពិត​ទៅតាម​ហេតុការណ៍ ហេតុផល និង​ទៅតាម​អ្វី ដែល​ខ្លួន​បាន​មើលឃើញ​នៅក្នុង​កម្រិត​មួយ ដោយ​ជៀសវាង​ការនិយាយ​ឲ្យ​តែ​បាន​និយាយ ហើយ​ការនិយាយ​បែបនេះ នៅពេល​គេ​ដឹង ធ្វើអោយ​យើង​បាត់​តម្លៃ នៃ​ការវិភាគ នៃ​ការសរសេរ នៅពេលដែល​យើង​ចេះតែ​លាប​ពណ៌​ក្នុង​រឿង​របស់គេ ដែល​យើង​មិនដឹង​រឿង​របស់គេ​ទាល់តែសោះ​សោះ​។

មន្ត្រីជាន់ខ្ពស់​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនោះ​អះអាង​ថា មាន​កិច្ចការ​ខ្លះ ដែល​យើង​មិនដឹង ដូច្នេះ​អ្វី​ដែល​យើង​មើលឃើញ នឹង​ភ្នែក មិន​ប្រាកដថា បែប​អញ្ចឹង​ទេ​។ លោក​សុំ​ឲ្យ​បញ្ចប់​វប្បធម៌​លាប​ពណ៌​ដាក់គ្នា ហើយ​ធ្វើ​នយោបាយ​ប្រកបដោយ​សុចរិត យុត្តិធម៌ និង​មាន​សីលធម៌​ខ្ពស់ ហើយ​បើ​ធ្វើបែបនេះ បុគ្គល​អ្នកធ្វើនយោបាយ ក៏ដូចជា​ក្រុម​នយោបាយ ឬ​អ្នកវិភាគ​នោះ នឹង​ទទួលបាន​ការគោរព និង​ទទួលបាន​នូវ​តម្លៃ​របស់​ខ្លួនឯង​។

សូម​បញ្ជាក់​ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២១ បាន​អញ្ជើញ​ទៅកាន់​ប្រទេស​បារាំង រយៈពេល​២​សប្តាហ៍ ដោយសារ​ធុរៈ​ផ្ទាល់ខ្លួន ហើយ​ការ​អញ្ជើញ​ទៅកាន់​ប្រទេស​បារាំង​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២២ ខែសីហា រហូតដល់​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ ហើយ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង​នេះ ដោយ​ទទួល​បាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​ផងដែរ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវបាន​អតីត​មេដឹកនាំ​បក្សប្រឆាំង ដែល​កំពុង​ត្រដរ​ខ្យល់​នៅ​ក្រៅ​ប្រទេស បាន​បោះ​ពាក្យសម្តី​ថា ខ្លួន​មាន​គម្រោង​ជួប​ពិគ្រោះ​យោបល់​ជាមួយ លោក ស ខេង ខណៈ​សម្តេច​ក្រឡាហោម ស ខេង នៅឯ​ប្រទេស​បារាំង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម