Connect with us

នយោបាយ

គ​.​ជ​.​ប តែងតាំង​អ្នកនាំពាក្យ ដើម្បី​ឆ្លើយតប​ជាមួយ​សាធារណជន និង​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​បង្កើត​ក្រុម​អ្នកនាំពាក្យ សម្រាប់​ទាក់ទង ក៏ដូចជា​ឆ្លើយតប​ផ្លូវការ​ជាមួយ​សាធារណជន បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ទទួលបាន​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម គ​.​ជ​.​ប ក្រុម​អ្នកនាំពាក្យ គ​.​ជ​.​ប មាន​សមាសភាព ទី​១, លោក ហង្ស ពុទ្ធា សមាជិក គ​.​ជ​.​ប ប្រធាន ទី​២, លោក សោម សូ​រី​ដា ទីប្រឹក្សា គ​.​ជ​.​ប និង​ជា​អគ្គលេខាធិការរង​អនុប្រធាន ទី​៣, លោក ខន កែវ​មនោ ទីប្រឹក្សា គ​.​ជ​.​ប និង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អប់រំ ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​។

អ្នកសារព័ត៌មាន​អាចទាក់ទង​អ្នកនាំពាក្យ គ​.​ជ​.​ប តាមរយៈ​ទូរសព្ទ​៖ លោក ហង្ស ពុទ្ធា ០១២ ៩៥៩ ៦៦៦, លោក សោម សូ​រី​ដា ០៩២ ១០៥ ៥៥៦ និង​លោក ខន កែវ​មនោ ០១២ ៨៥៥ ០១៨៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម