នយោបាយ
សម្រេចចុះបញ្ជី “គណបក្សកែទម្រង់កម្ពុជា” របស់លោក អ៊ូ ច័ន្ទរ័ត្ន ក្នុងបញ្ជីគណបក្សនយោបាយក្រសួងមហាផ្ទៃ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន សម្រេចចុះបញ្ជី “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ជាផ្លូវការហើយ នេះបើយោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ធ្លាប់បានចេញលិខិតមួយជម្រាបទៅលោក ប៉ុល ហំម សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដោយបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជា ពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ នៅឡើយទេ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណបក្សនេះពុំបានភ្ជាប់មក ជាមួយនូវឯកសារ មួយចំនួន រួមមាន ទី១-សេចក្ដីសម្រេច បង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន, ទី២-គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស និងទី៣-លក្ខន្តិកៈគណបក្សពុំមានចុះកាលបរិច្ឆេទ និងហត្ថលេខារបស់ប្រធានគណបក្សឡើយ។ ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានកំហុសអក្ខរាវិរុទ្ធជាច្រើន ហើយខ្លឹមសារប្រការមួយចំនួន មានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
លោក អ៊ូ ច័ន្ទ រ័ត្ន អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានយក ពាក្យស្នើសុំបង្កើត “គណបក្សកែទម្រង់កម្ពុជា” ទៅដាក់នៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២១ ហើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រសួង មហាផ្ទៃបានអនុញ្ញាតឱ្យបង្កើតគណបក្សកែទម្រង់កម្ពុជា។ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីគណបក្សកែទម្រង់កម្ពុជា ជាផ្លូវការ៕
ដោយ ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ