ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ឈប់ឲ្យចាប់ខ្លួន លោកបណ្ឌិត សេង សារី
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ឈប់ឲ្យចាប់ខ្លួន លោកបណ្ឌិត សេង សារី

បានផុស

នៅ

លោក ញឹម ពិសាល ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ បានដីកាបញ្ឈប់ឲ្យចាប់ខ្លួនលោកបណ្ឌិត សេង សារី សាស្រ្ដចារ្យ និងជាអ្នកស្រាវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍសង្គម បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ រួម​គំនិត​ក្បត់ និង​ញុះ​ញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចេញដីកានេះ បន្ទាប់ពីបានពិនិត្យ លើសំណុំរឿងនេះចប់សព្វគ្រប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដីកានេះ បានបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែងការចោទប្រកាន់ លើជនត្រូវចោទឈ្មោះ សេង សារី គប្បីបញ្ឈប់ដីកាបង្គាប់ឲ្យចាប់ខ្លួន លើជនត្រូវចោទខាងលើនេះ។ ជាមួយនេះ​ដី​កា​ដដែល ក៏បង្គាប់ដែរថា «កម្លាំងមានសមត្ថកិច្ច បញ្ឈប់ការចាប់ខ្លួនឈ្មោះ សេង សារី ដែលមានអត្តសញ្ញាណ​ដូច​ខាងលើនេះ»។

គួររំលឹកថា ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ​​ដល់​អាយុក្រោម១២ឆ្នាំ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើ​បឲ្យដឹងថា មានបណ្ឌិតមួយរូប ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ខណៈដែលបណ្ឌិតរូបនោះ បានលើកឡើង ៦ចំណុច ពាក់ព័ន្ធនឹងការរដ្ឋាភិបាលក្រៅប្រទេស ដោយខុសច្បាប់។ ទោះបីជាសម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះថា ជាបណ្ឌិតរូបណាក៏ដោយ តែគេដឹងថា ជាលោក​បណ្ឌិត សេង សារី ដែលបានលើកឡើង អំពីវិភាគអំពីសេនារីយោ ៦ចំណុច ពាក់ព័ន្ធនឹងការចលនាបង្កើត​រដ្ឋាភិបាលបង្រួបបង្រួមជាតិ របស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង។

ប៉ុន្តែនៅថ្ងៃទី២០ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារអំពាវនាវ ដល់ស្ថាប័ន​តុលាការពិចារណាបញ្ឈប់ដីកាតាមចាប់ខ្លួន លោកបណ្ឌិត សេង សារី ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសថៃ។ សម្ដេច​តេជោនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណង នៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី២១ កក្កដា២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះ មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន ក្នុង​នាមប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី»។

បន្ថែមពីលើនេះប្រមុខរាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តឲ្យលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ ដល់ការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រសង្គម ហើយក៏បានអំពាវនាវឲ្យភរិយា កូន និងឪពុក-ម្តាយ របស់បណ្ឌិត សេង សារី ផងដែរ កុំឲ្យមានការព្រួយបារម្ភ។ លោកបណ្ឌិត សេង សារី បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលបានយោគយល់ និងស្ដាប់ការបកស្រាយរបស់លោក៕

អត្ថបទ៖ ឃួន សុភ័ក្រ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទី មុន

កម្ពុជាគ្រោងថវិកាជិត ១ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅឆ្នាំ២០២២

ព័ត៌មានជាតិ១១ នាទី មុន

ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក នៅ​សណ្ត​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ត្រៀមលក្ខណៈ​បង្ការ ខណៈ​ទឹក​ឡើង​ខ្ពស់​នា​ប៉ុន្មាន​ថ្ងៃនេះ

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រសួងការងារ នឹងបើកពិព័រណ៍ការងារ និងផលិតភាពជាតិ​អនឡាញឆ្នាំ២០២១នៅដើមខែវិច្ឆិកាខាងមុខ​នេះ​

ជីវិតកម្សាន្ដ៥៨ នាទី មុន

នាយ តាក់ស៊ី ធ្លាក់ខ្លួនជួលផ្ទះមួយខែ៦០ដុល្លារ ពេលខ្លះសឹងរកលុយបង់ថ្លៃផ្ទះគ្មាន

ព័ត៌មានជាតិ១ ម៉ោង មុន

គ្រួសារ អតីតយុទ្ធជន និងគ្រួសារពលរដ្ឋក្រីក្រ ទទួលបានអំណោយសង្គ្រោះរបស់រាជរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services