សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួមជំនួបកំពូល នៃគណបក្សទាំង ៣ កម្ពុជា វៀតណាម ឡាវ
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួមជំនួបកំពូល នៃគណបក្សទាំង ៣ កម្ពុជា វៀតណាម ឡាវ

បានផុស

នៅ

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលគណបក្ស កុម្មុយនីស្តវៀតណាមលោក ង្វៀង ភូជុង ( Nguyen Phu Trong) អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ត្រីភាគី វៀតណាម-កម្ពុជា-ឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាស ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ​ស្តីពី​ ជំនួប​កំពូល​នៃ​គណបក្ស​ទាំង៣ វៀតណាម​-​កម្ពុជា​-​ឡាវ បានបញ្ជាក់​ឲ្យដឹងថា​ «​នៅក្នុង​ជំនួប​កំពូល​មេដឹកនាំ​ នៃ​គណបក្សទាំង៣ ​បាន​វាយតម្លៃ​ខ្ពស់​នូវ​អត្ថន័យ ​និង​សារៈសំខាន់​នៃ​ជំនួប​កំពូល​នេះ។ ​មេដឹកនាំ​គណបក្ស​នីមួយៗ ​បាន​ជូនដំណឹង​គ្នា​ទៅវិញទៅមក ​អំពី​សភាព​ការណ៍ ​ក្នុងប្រទេស​រៀងៗ​ខ្លួន ក្នុងនោះ​មាន​ការងារ​គណបក្ស ,​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ពិសេស​ក្នុង​ទិដ្ឋភាព​បង្ការ ​និង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩»​។​

មេដឹកនាំ​នៃ​គណបក្ស​ទាំង៣ ​ក៏បាន​ពិគ្រោះ​យោបល់​គ្នា​ អំពី​កិច្ចសហប្រតិបត្តិការ ​ក្នុង​រយៈពេល​កន្លងមក ​និង​បាន​ពិភាក្សា​អំពី​ទិសដៅ ​នៃ​កិច្ចសហប្រតិបត្តិការ​ ស​ម្រា​ប់​រយៈពេល​ខាងមុខ ​ហើយ​បាន​ឯកភាព​រួមគ្នា ​អំពី​សារសំខាន់​នៃ​ទំនាក់​ទំនងជា​ប្រពៃណី​សាមគ្គីភាព មិត្តភាព ស្អិតរ​មួ​ត​រវាង​បក្ស​ទាំង ៣ នៃ​ប្រទេស​ទាំង ៣​ផងដែរ​។​

នៅក្នុង​ជំនួប​នេះ​មេដឹកនាំ​ នៃ​គណបក្ស​ទាំង ៣ ​បាន​ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ ​លើ​គ្រប់​វិស័យ​ព្រមទាំង​ពង្រឹង ​និង​ពង្រីក​ដោយ​ប្រសិទ្ធភាព ​នូវ​បណ្តា​យន្តការ​ដែលមាន​ស្រាប់ ​និង​បន្ត​ពិគ្រោះ​យោបល់​ សម្រាប់​កិច្ចសហប្រតិបត្តិការ​ លើ​គ្រប់​វិស័យ​សម្រាប់​ពេលខាងមុខ ដើម្បី​ផលប្រយោជន៍​ នៃ​ប្រជាជន​របស់​ប្រទេស​ទាំង ៣ ​ក្នុង​គោលដៅ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ ​និង​អភិវឌ្ឍ​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

ក្នុងឱកាសនេះដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញជួបសម្ដែងការគួរសម ជាមួយប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ផងដែរ៕

ដោយ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ២ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services