Connect with us

នយោបាយ

ការបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ ៣រូបពីបក្សហ្វ៊ុនស៊ិនប៉ិច ដោយសារបង្ខំរួបរួម ជាមួយបក្សខ្មែររួបរួមជាតិ

បានផុស

នៅ

គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា ការបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ ៣រូប ពីគណបក្សហ្វ៊ុនស៊ិនប៉ិចនោះ ក៏ព្រោះតែពួកគេរឹងរូស បង្ខំរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ និងមិនគោរពលក្ខន្តិកៈគណបក្ស ហើយបង្កឲ្យ​មាន​​​ការបែកបាក់ផ្ទៃក្នុងគណបក្ស។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិសេស ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ក្រោមព្រះអធិបតីភាព សម្ដេចក្រុមព្រះ នរោត្តម ​រណឬទ្ធិ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មាន ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យដឹងថា បដិសេធទាំងស្រុង និងធ្វើ​ការ​ថ្កោលទោស ចំពោះអ្វីដែលអះអាងថា ជាកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការនាយក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២១ ព្រមទាំងការសម្រេចផ្សេងៗ ដែលរៀបចំធ្វើឡើងដោយសហជីវិន ចាប ញ៉ាលីវុធ សហជីវិន ហេង ចាន់ថា សហជីវិន សាយ ហាក់ គឺជាការរំលោភលើលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ បទបញ្ជាផ្ទៃក្នុង និងរំលោភលើបុព្វសិទ្ធិ សម្ដេចក្រុមព្រះ ព្រះប្រធានគណបក្សទាំងស្រុង ដែលព្រះអង្គកំពុងគង់នៅជាធរមាន ហើយ​បាននិងកំពុងទ្រង់ការជារៀងរាល់ថ្ងៃ ជាមួយអគ្គលេខាធិការដ្ឋាន ដែលជាសេនាធិការផ្ទាល់ របស់ព្រះអង្គ។

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានសម្រេចបញ្ចប់សមាជិកភាព ពីគណបក្សហ្វ៊ុនស៊ិនប៉ិច សហជីវិន ហេង ចាន់ថា សហជីវិន សាយ ហាក់ សហជីវិន ផាន់ សិទ្ធី ដែលរឹងរូសអត្តនោម័ត បង្ខំរួបរួមជាមួយ និង​គណ បក្សរួបរួមជាតិ ដោយមិនរង់ចាំតាមព្រះតម្រិះ សម្ដេចក្រុមព្រះ ព្រះប្រធានគណបក្ស និងមិនគោរពតា​មលក្ខន្តិ​កៈ​គណ បក្ស ដោយបានធ្វើសកម្មភាពទុច្ចរិត បង្កឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង គណបក្សហ្វ៊ុនស៊ិនប៉ិច បង្កាច់​បង្ខូចព្រះកិត្តិ នាម ព្រះកិត្តិយស សម្ដេចក្រុមព្រះ ព្រះប្រធានគណបក្ស និងក្រុមគ្រួសារព្រះអង្គ ដើម្បីផល​ប្រយោ​ជ​ន៍ផ្ទាល់ខ្លួន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១៨ នាទី មុន

ទោះអាចទាញពេលថយក្រោយ ក៏តួ នាងវិធាវី នៅតែជ្រើសសិល្បៈបុរាណ (មានវីដេអូ)

ជីវិតកម្សាន្ដ៤៦ នាទី មុន

ផ្ទះដ៏ប្រណិតរបស់តួឯកប្រុសក្នុងរឿង “Iris” នៅអាមេរិក ត្រូវចោរចូលគាស់លួចទ្រព្យសម្បត្តិ

ព័ត៌មានជាតិ៥៨ នាទី មុន

​ស្ពានព្រែកប្រា-ចាក់អង្រែក្រោម តម្លៃ ៦០ លានដុល្លារ ​បើកការដ្ឋាននៅថ្ងៃ ១៩ កុម្ភៈខាងមុខ

ព័ត៌មានជាតិ៦០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនទាំងអស់ បានប្រើប្រាស់សមត្ថភាពពិតប្រាកដ​ក្នុងការប្រកួតប្រជែង

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែជាក្ដីបារម្ភសម្រាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម