Connect with us

នយោបាយ

អ្នកនាំពាក្យ បដិសេធព័ត៌មាន ថា សម្ដេចក្រុមព្រះ ត្រូវបានគេយាងឲ្យទៅគង់ ក្នុងមណ្ឌលចាស់ជរា នៅបារាំង

បានផុស

នៅ

អ្នកនាំពាក្យ គណបក្សហ្វ៊ុនស៊ិនប៉ិច បានបដិសេធចំពោះការផ្សព្វផ្សាយថា សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះ​ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានគេយាងឲ្យទៅគង់ ក្នុងមណ្ឌលចាស់ជរាមួយកន្លែង ដោយគ្មានអ្នកមើលថែ នៅឯប្រទេស បារាំង។ កាលពីពេលថ្មីៗ នេះ មានការផ្សព្វផ្សាយព័ត៌មានថា សម្តេចក្រុមព្រះ ដែលកំពុង​ព្យាបាល​ព្រះសុខភាព នៅឯប្រទេសបារាំង ត្រូវបានយាងឲ្យទៅគង់ ក្នុងមណ្ឌលចាស់ជរាមួយកន្លែង ដោយគ្មានអ្នកមើលថែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះលោក ញឿន រ៉ាដែន អ្នកនាំពាក្យ គណបក្សហ្វ៊ុនស៊ិនប៉ិច បានបដិសេធចំពោះ​ការផ្សព្វផ្សា​យ​នេះ។ លោកមានប្រសាសន៍ថា «ពាក់ព័ន្ធនឹងបញ្ហាការផ្សព្វផ្សាយ ដោយគ្មានប្រភពច្បាស់លាស់ហ្នឹង គឺគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានប្រតិកម្ម ជាពិសេសគឺក្រុមគ្រួសារលោកតែម្ដង ហើយទាក់ទងនឹងអ្នកបង្ហោះហ្នឹង គឺយើងបានធ្វើការណែនាំ​ហើយ រកប្រភពឃើញហើយ ហើយមែនទែនទៅគឺព្រះអង្គ លោកគង់នៅតំណាក់ មានការថែទាំពីក្រុមគ្រួសារ​លោក​ច្បាស់លាស់ហើយ លោកជាព្រះញាត្តិវង្សសានុវង្សផង គឺអត់អាចបណ្ដោយទៅដាក់​ នៅមណ្ឌលចាស់ជរា ដូចអ្វីដែ​ល​គេបានលើកឡើងនោះទេបាទ»។

អ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា ចំពោះបញ្ហាសុខភាព របស់សម្ដេចក្រុមព្រះ គឺព្រះអង្គមានសុខភាពល្អប្រសើរ ហើយគ្រោងនឹងវិលមកកាន់ប្រទេសកម្ពុជាវិញ នៅមុនពេលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២ ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម